ថ្ងៃ អាទិត្យ ទី ០៥ ខែ ឧសភា ឆ្នាំ២០២៤

កម្ពុជា-ចិន

កម្ពុជាសម្រេចផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីនមួយរយៈ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសមួយ សម្រេចផ្អាកជើងយន្តហោះពីប្រទេស ហ្វីលីពីន ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។ ការប្រកាសផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រម ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីមានករណីនាំចូលកូវីដ១៩ ជាបន្តបន្ទាប់តាមរយៈជើងយន្តហោះមកកាន់ប្រទេសកម្ពុជា។ សេចក្តីប្រកាសក្រសួងសុខាភិបាល បានឱ្យដឹងថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី...

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ផ្ញើសារអភ័យទោសពលរដ្ឋ ចំពោះបញ្ហាអសកម្ម កំពុងកើតមាននាមូលដ្ឋាននេះ ស្របពេលខេត្តកំពុងអភិវឌ្ឍន៍

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានផ្ញើសារសុំអភ័យទោស ចំពោះបញ្ហាអសកម្មមួយចំនួន ដែលកើតមាននាមូលដ្ឋាននេះ ស្របពេលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសំណង់។ លោក យន្ត មីន បានផ្ញើសារយ៉ាងដូច្នេះថា៖ «ខ្ញុំសុំការយោគយល់ពីបងប្អូនគ្រប់គ្នា យើងខ្ញុំខំប្រឹងប្រែងណាស់ដែរ តែការអភិវឌ្ឈដំបូងៗ វាតែងតែប្រឈមខ្លះហើយ។ ការសាងសង់ត្រូវដឹកខូចផ្លូវ ការសាងសង់ត្រូវកាយចាក់បំពេញ អ្នកលោភលន់ចាក់លុបអូរ សមត្ថកិច្ចបង្ខំកាយចេញ សមត្ថកិច្ច២០នាក់ ប៉ុន្តែអ្នករំលោភ...

សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនជនជាតិចិន៤នាក់ ក្នុងករណីបាក់រលំអាគារសង្កត់មនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់

ខេត្តព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នជនជាតិចិន៤នាក់ ដែលជាម្ចាស់អាគារ, ថៅកែក្រុមហ៊ុនម៉ៅការសំណង់ និងអ្នកជាប់ពាក់ព័ន្ធ ២នាក់ផ្សេងទៀត ក្នុងហេតុការណ៍បាក់រលំអាគារកំពស់ ៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។ តាមដីកាបង្គាប់សម្រេចឲ្យឃុំខ្លួន ៤សន្លឹកផ្សេងគ្នា ដែលសារព័ត៌មានគេហទំព័រ Tnaot.News ទើបទទួលបាននៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ម្ចាស់សំណង់អាគារកម្ពស់ ៧ជាន់ ដែលបានបាក់រលំនោះឈ្មោះ...

គ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានថ្មកំពង់បាយខេត្តកំពត របួសធ្ងន់និងស្រាលមនុស្ស៦នាក់!

  ខេត្តកំពត៖ សមត្ថកិច្ចនគរបានខេត្តកំពត បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្ត របស់ លោក ទេព កុសល្យ បានបុកម៉ូតូ និងបន្តទៅបុករថយន្តផ្ទួនៗគ្នា នៅលើស្ពានថ្មកំពង់បាយ ក្រុងកំពត ។ ហើយថា គ្រោះថ្នាក់នេះ បានកើតឡើងកាលពីម៉ោង ៨ និង៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ សមត្ថកិច្ចបន្តថាបានកើរឡើង រវាងរថយន្តបានបុកម៉ូតូពីរគ្រឿង រួចបន្តទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកបរក្នុងទិសដៅបញ្ច្រស់គ្នា។...

មានមនុស្សស្លាប់២២នាក់ និងរបួស២៤នាក់ ពីការបាក់រលំអាគារ៧ជាន់ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់ក្រុងព្រះសីហនុទាំងយប់កណ្តាលអាធ្រាត តាមមធ្យោបាយរថយន្ត និងបានចុះទៅពិនិត្យផ្ទាល់ភ្លាមៗ ដល់ទីតាំងបាក់រលំអាគារមានកំពស់៧ជាន់ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជិត៥០នាក់។ ចំពោះក្រុមប្រតិបត្តិការសង្គ្រោះ ក៏កំពុងបន្តការងារជីកកកាយកាកសំណល់អាគារចេញពីគំនរបាក់បែក ដោយយកចិត្តទុកដាក់។ សមត្ថកិច្ចបានឱ្យដឹងថា រហូតមកដល់ម៉ោង ០១ និង៣០នាទី ថ្ងៃទី២៤ ខែមិថុនានេះ សាកសពជនរងគ្រោះបានកើនដល់ ២២នាក់ និងរបួស ២៤នាក់ ស្រី២នាក់។...

Updated បាក់អាគារកំពស់៧ជាន់នៅខេត្តព្រះសីហនុ ស្លាប់១៧នាក់ និងរបួស២៤នាក់ គិតត្រឹមម៉ោង៦:០០នាទីព្រឹកថ្ងៃទី២៣ មិថុនា

ខេត្តព្រះសីហនុ៖ Updated: ការិយាល័យអ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងពីហេតុបាក់សំណង់អាគារកំពុងសង់ថ្មីកំពស់៧ជាន់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជិត ៥ព្រឹកថ្ងៃទី២២ ខែមិថុនា គិតមកដល់ម៉ោង ១២ និង៤០នាទី យប់ឆ្លងចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមសង្គ្រោះបានរកឃើញមនុស្សស្លាប់កើនដល់ ១៥នាក់ ស្រី៣នាក់និងរបួស២៤នាក់ ស្រី២នាក់ សរុបទាំងមនុស្សស្លាប់ និងរបួសមានចំនួន៣៩នាក់។ ប៉ុន្តែតាមការបញ្ជាក់ របស់លោក ជួន...