អាមេរិក អះអាងថា វ៉ាក់សាំងការពារមេរោគកូរ៉ូណា វ៉ារ៉ូ មានប្រសិទ្ធភាព ៩៤,៥%

ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌឺណា បាននិយាយថា វ៉ាក់សាំងការពារមេរោគកូរ៉ូណា ត្រូវបានរកឃើញថាមានប្រសិទ្ធិភាព ៩៤.៥ ភាគរយក្នុងការវិភាគបណ្តោះអាសន្ន។

ក្រុមហ៊ុនបានចេញផ្សាយការវិភាគបណ្តោះអាសន្នដំបូង នៃការសិក្សាដំណាក់កាលទី ៣ ក្នុងចំណោមវ៉ាក់សាំងផ្សេងទៀត។ ក្រុមហ៊ុនម៉ូឌីណាកំពុងធ្វើការសិក្សា ដោយសហការជាមួយស្ថាប័ននានា រួមមានវិទ្យាស្ថានសុខភាពជាតិផងដែរ។ ការសិក្សានេះបានចុះបញ្ជីមនុស្សជាង ៣០០០០ នាក់នៅសហរដ្ឋអាមេរិក ហើយ ៩៥ ករណីនៃ ជំងឺCOVID-១៩ ត្រូវបានបញ្ជាក់។ ក្នុងចំនោម ៩៥ ករណី មាន ៩០ ករណីត្រូវបានសង្កេតឃើញនៅក្នុងក្រុមប្រើ ថ្នាំផ្លេសបូ និង ៥ ករណីទៀតនៅក្នុងក្រុមដែលទទួលថ្នាំបង្ការ។ ក្រុមហ៊ុនបានឱ្យដឹងថា ការអង្កេតនេះនាំឱ្យមានការប៉ាន់ស្មានពីប្រសិទ្ធភាពវ៉ាក់សាំងរហូតដល់ ៩៤.៥ ភាគរយ។

ទន្ទឹមនឹងនេះដែរមានករណីធ្ងន់ធ្ងរចំនួន ១១ករណី នៅក្នុងការវិភាគបណ្តោះអាសន្ន ដំបូង។ ក្រុមហ៊ុនបាននិយាយថា ករណីទាំងអស់បានកើតឡើងនៅក្នុងក្រុមប្រើថ្នាំ ហើយគ្មាននរណាម្នាក់នៅក្នុងក្រុមនេះ បានទទួលថ្នាំបង្ការឡើយ។ ក្រុមហ៊ុនម៉ូឌឺណា បាននិយាយថា មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពសំខាន់ៗណាមួយនោះទេ។ ក្រុមហ៊ុនគ្រោងបញ្ជូនទិន្នន័យពីការសិក្សាដំណាក់កាលទី ៣ ទៅការបោះពុម្ពផ្សាយដែលពិនិត្យមើលដោយក្រុមហ៊ុនផ្សេងទៀត។ ក្រុមហ៊ុននិយាយថា ខ្លួននឹងដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ ជាមួយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក ក្នុងរយះពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ក្រុមហ៊ុននេះរំពឹងថា វ៉ាក់សាំងប្រហែល ២០ លានដូស ត្រៀមនឹងចេញលក់នៅអាមេរិកចុងឆ្នាំ ២០២០ ហើយក្រុមហ៊ុននៅតែបន្តផលិតបានចន្លោះពី ៥០០ លានដូស និង ១ ពាន់លានដូសនៅទូទាំងពិភពលោក នៅឆ្នាំ ២០២១ ។