ក្តៅៗមុ ននេះ! សមត្ថកិច្ច បាន បាញ់ សម្លាប់ ឃាតក របាញ់នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល ស្លាប់ មុននេះ

ឃាតក បា ញ់ ស្លាប់ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលបាន ស្លាប់ហើយ ។នេះបើតាម លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បាន ប្រាប់ អ្នក សារព័ត៌មាន មុ ននេះ។

ឃាតកជាជនដៃដល់ បានស្លាប់ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួន។

គួរ បញ្ជាក់ ថា ករណី បាញ់សម្លាប់មន្ត្រីនគរបាល កាលពីយប់ថ្ងៃទី ២៩ ដំណាច់ខែធ្នូ ឆ្នាំ ២០២០ ផ្តើមចេញ ពីគ្រោះថ្នាក់ចរាចរណ៍តិចតួច ស្ថិតនៅភូមិក្បាលដំរីទី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាមន្ត្រីនាយរងការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ រ៉េត ស៊ីណែត អាយុ ៤១ ឆ្នាំ។ ជនសង្ស័យស្លៀកពាក់ ស៊ីវិល ប្រដាប់ ដោយ អាវុធខ្លី ១ ដើម ជិះ រថយន្ត Lexus RX300 ពាក់ ស្លាក លេខ សៀមរាប 2A-4546 ៕