គ្រោះថ្នាក់ដ៏រន្ធត់! រថយន្តក្រុងបុកជាមួយរថយន្តដឹកប្រេងផ្ទុះឆេះស្លាប់មនុស្ស៥៣នាក់ខេត្តមេ ឡាទី ប្រទេសឃែមេរូនខណះមានបញ្ហាដោរសារតែប្រពន្ធ័ហ្រ្វាំង

បរទេសទេ​៖​ រថយន្តក្រុងដឹកអ្នកដំណើរបុកជាមួយរថយន្តដឹកប្រេង លើដងផ្លូវក្នុងខេត្តភាគខាងលិចរបស់ប្រទេសឃែ មេរូន ខេត្តវេ ឡាទី កាលពីវេលម៉ោង៣ទាបភ្លឺថ្ងៃពុធបណ្ដាលឲ្យផ្ទុះឆេះយ៉ាងខ្លាំង មានមនុស្សស្លាប់យ៉ាងតិច៥៣នាក់ការស៊ើបអង្កេតជំហ៊ានដំបូងបានឲ្យដឹងថារថយន្តដឹកប្រេងខូចហ្រ្វាង។

សារព័ត៍មានAP រាយការណ៍ពីក្រុងយ៉ា អ៊ុនដេ សាធារណៈរដ្ឋឃែ មេរូនកាលពីថ្ងៃទី២៧មករាថាលោកអាវ៉ា ហ្វនកា អកុសន្តិ អភិបាលភូមិភាគខាងលិចឃែមេរូនបានឲ្យដឹងថាហេតុការណ៍ខាងលើ កើតឡើងលើដងផ្លូវក្នុងទីរួមស្រុកឆាងរថយន្តដឹកអ្នកដំណើរ​៧០​កៅអី បុកជាមួយរថយន្តដឹកប្រេងកាលពីវេលាម៉ោងប្រមាណ៣និង​៣០នាទីទាបភ្លឺការបុកគ្នានេះធ្វើឲ្យរថយន្តដឹកប្រេងផ្ទុះភ្លើងឆេះរាលដាលមានមនុស្សស្លាប់យ៉ាងតិច៥៣នាក់សភាពសពគ្រប់គ្នាត្រូវភ្លើងឆេះចំណាំលែងបាននិងមានមនុស្សរងរបួសធ្ងន់-ស្រាលដោយដារភ្លើងឆេះ២៩នាក់ទៀត។

ថ្នល់មួយខ្សែនេះជួយឧបទ្ធវហេតុញឹកញាប់ដោយសារជាថ្នល់កោង និងឡើងចំណតខ្ពស់លោក អ កុស្ទីន ឲ្យដឹងទៀតថាសភាពអាកាសមានចុះអាប់ច្លាំង អាចជាមូលហេតុនៃសោកនាថកម្មលើកនេះនិងការស៊ើបអង្កេតជំហ៊ានដំបូងរកឃើញថារថយន្តដឹកប្រេងមានបញ្ហាប្រពន្ធ័ហ្រ្វាង៕