ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​

​ទោស​បញ្ញត្តិ​
​មាត្រា​៥.- ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ៥,០០០,០០០ (​ប្រាំ​លាន​)​រៀល ដល់ ២០,០០០,០០០(​ម្ភៃ​លាន​)​រៀល និង​ដាក់គុគ​ពីមួយ​ឆ្នាំ ដល់ ប្រាំ​ឆ្នាំ ចំពោះ​អ្នក​បេ​ី​ក​កន្លែង​លេងល្បែង​ស៊ីសង -​អ្នកកាន់កាប់​ល្បែងស៊ីសង -​អ្នកចាត់ចែង និង​ភ្នាក់ងារ​ស៊ីសង​។​
​ក្នុងករណី​ពុំ​រាងចាល ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់ និង​ដាក់គុក​ខាង​លេ​ី​នេះ​ជា​អតិបរិមា​។​
​មាត្រា​១១.- ជន​ណា​ដែល​ចេញមុខ​ការពារ​វង់ល្បែង​ស៊ីសង​ឬ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅទីណា​ក៏ដោយ ត្រូវ​ផ្តន្ទាទោស​ដាក់គុក​ពីមួយ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ​។​

*​អាជ្ញា​យុ​កាល​នៃ​បណ្តឹង​បរិហារ​:-
✓​បទឧក្រិដ្ឋ មាន​រយៈពេល ១៥​ឆ្នាំ​!
✓​បទមជ្ឈិម មាន​រយៈពេល ៥​ឆ្នាំ​!
✓​គិត​ចាប់​ពីថ្ងៃ​ធ្វើ​សកម្មភាព​ល្មើស​!
✓​អាជ្ញា​យុ​កាល​នៃ​បណ្តឹង​បរិហារ ប្តឹង​ពី​ល្មើស​ល្បែងស៊ីសង​(​មជ្ឈិម​)​មាន​រយៈពេល​៥​ឆ្នាំ​!
✓​អាជ្ញា​យុ​កាល​នៃ​បណ្តឹង​បរិហារ ប្តឹង​ពី​ល្មើស​ពុករលួយ​-​ស៊ីសំណូក​+​សូកប៉ាន់​(​ឧក្រិដ្ឋ​)​មាន​រយៈពេល ១៥​ឆ្នាំ​!

*​រាស្ត្រ​ម្ចាស់​អំណាច តាមដាន​មើល នគរបាល​យុត្តិធម៌ មាន​នគរ​សច្ចាប្រណិធាន​ជា​ផ្លូវការ​ថា​”​បើ​ប្រព្រឹត្ត​ល្អៀង​ឃ្លាងឃ្លាត​ចាក​ច្បាប់ មិន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ ដោយមាន​ចេតនា​ទុច្ចរិត​នោះ នឹង​ឲ្យ​ស្លាប់​តៃហោង យ៉ាង​វេទនា ដោយ​គ្រាប់កាំភ្លើង ខ្សែភ្លើង​ឆក់ រន្ទះបាញ់ ឡាន​ម៉ូតូ​បុក ខ្លាខាំ ពស់​ចឹក លុះ​អនាគតជាតិ ឲ្យ​ព្រាត់ប្រាស់​ឪពុកម្តាយ បងប្អូន កូនចៅ ឲ្យ​ក្រ​រហេមរហាម ខ្សត់​ទ្រព្យ​រងទុក្ខវេទនា អស់​ប្រាំ​រយ​ជាតិ​”​ទេ មាន នៅក្នុង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ ប៉ុស្តិ៍ នៅក្នុង​សាលាខេត្ត នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត នៅក្នុង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង នៅក្នុង​បញ្ជាការដ្ឋាន​កង​រាង​អាវុធហត្ថ​ក្រុង នៅក្នុង​សាលាសង្កាត់ នៅក្នុង​ប៉ុស្តិ៍នគរបាល​សង្កាត់ ដែល​នគរបាល​យុត្តិធម៌​មាន​កាតព្វកិច្ច​ត្រូវ គោរព​តាម​គន្លង​នីតិរដ្ឋ រាស្ត្រ​និង​មន្ត្រី​ទាំងអស់​ត្រូវ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ប្រព្រឹត្ត​តាម​គន្លង​ច្បាប់ និង​អនុវត្ត​ការងារ​បាន​ត្រឹមត្រូវ តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ទុច្ចរិត​រួមគ្នា បើក​ល្បែងស៊ីសង​ខុសច្បាប់ កន្ទុយលេខ ជល់​មាន់ អាប៉ោង បៀរ​… ចាក់ទឹក​ភ្លៀង នាំ​ឲ្យ​កើត​ចោរលួច​ចោរប្លន់ ហិង្សា​ក្នុង​គ្រួសារ ស៊ីសំណូក សូកប៉ាន់ ។​ល​។​!​