អ្នកជំងឺកូវីដ-១៩ ជនជាតិឥណ្ឌាបានជាសះស្បើយ ក្រោយតេស្តអវិជ្ជមានចំនួនពីរលើក

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឲ្យដឹងថា បុរសជនជាតិឥណ្ឌាអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ០៤ ក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លង កាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។

សូមជម្រាបថា ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំ ងប្រទេស មានចំនួន ២៩៦នាក់ (ស្មើនឹង ៩៦,៧៣% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងនោះ មានស្រី៦០នាក់ និងបុរស២៣៦នាក់។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៦នាក់ (ស្រ្តី ៦២នាក់ និងបុរស២៤៤ នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ ចំនួន០៧នាក់ (ស្រី ០១ នាក់និងបុរស ០៦នាក់)។ ចំណែកអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ៣នាក់ (ស្រ្តី ០១នាក់ និងបុរស ០២នាក់៕