លោកយាយវ័យ៨១ឆ្នាំម្នាក់ មានជីវភាពក្រលំបាកហើយធ្លាក់ខ្លួនឈឺលើកដៃប្រណមសុំការជួយសង្គ្រោះ

ខេត្តព្រះសីហនុ ៖ ដោយសារតែមានជីវភាពទីទាល់ក្រ លំបាកខ្លាំង លោកយាយ ឈ្មោះ លាង យី អាយុ ៨១ ឆ្នាំ ឈឺសំរាន លើ កន្ទេល ។លោកយាយ រស់នៅជាមួយ កូនស្រីឈ្មោះ នាង ឃឹន មុខ ស៊ីឈ្នួល ជួសជុល មង និង ដើរ បក ក្តាម ជាស្រ្តីមេម៉ាយ ដែលមានកូន ៦នាក់ ។

ទីលំនៅ បច្ចុប្បន្ន រស់នៅចំណុច ផ្សារ កោងកាង
ស្ថិតនៅក្នុងភូមិ១ ឃុំ ទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បើតាមការអះអាង របស់បងស្រីបានអោយដឹងថា៖ សព្វថ្ងៃ បងស្រី ដើរស៊ីឈ្នួល ជួសជុល មង និង បកក្តាម បានប្រាក់បន្តិចបន្តួច គ្រាន់បានយកមក ចិញ្ចឹមកូន និង ម្តាយ ចាស់ជរា ឈឺ កំពុងសំរាន លើ កន្ទេល គ្មានអ្វីហូប គ្រាប់គ្រាន់ និង គ្មានថ្នាំព្យាបាល ។

បងស្រី នាង ឃឹន បន្តថា ដោយសារតែ ជីវភាព ក្រីក្រលំបាក យ៉ាងដូច្នេះ ទើប កូនៗទាំង៦នាក់នេះ ត្រូវ បង្ខំចិត្ត ឈប់រៀន រួចដើរស៊ីឈ្នួលដូចម្តាយដែរ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ជីវភាពរស់នៅរបស់បងស្រី
រកមួយថ្ងៃ រស់ មួយថ្ងៃ ជីវិតអាស្រ័យដូចសត្វ។
ជាចុងក្រោយ បងស្រី លើកម្រាម ដៃ១០ សំពះ រង្វរ
ក សូមអោយ សប្បុរជន ជួយគ្រួសារគាត់ផង ព្រោះ
ម្តាយឈឺ គ្មានលុយទិញអ្វីអោយគាត់ហូបទេ។

សូមបញ្ជាក់ថា៖ បងស្រីដែល កំពុងថែមើលលោកយាយ សព្វថ្ងៃ ទូរស័ព្ទលេខ៖ 093 624 150 / 097 676 19 70 ៕