កងរាជអាវុតហត្ថ ឃាត់ខ្លួនបុរស២នាក់ ក្នុងករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តសៀមរាប៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប និងដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មេីស។ និងដោយមានការសម្របសម្រួលពីឯកឧត្តម កេីត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តម ចេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ។

នៅវេលាម៉ោង ៨ និង ១៥នាទី ថ្ងៃទី ០៤ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចគល់ស្ពានទន្លេមេគង្គ ភូមិអូរត្រែល ឃុំថាគាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ កម្លាំងការិយាល័យគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ត្រី ធាវ ចន្ចតារ៉ា នាយការិយាល័យប្រឆាំងគ្រឿងញៀខេត្តសៀមរាបសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះបង្ក្រាបបទល្មេីសគ្រឿងញៀនឃាត់បានជនសង្ស័យចំនួន ០២នាក់(ប្រុស០២នាក់)។ ករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

វត្ថុតាងចាប់យករួមមាន ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំ ទម្ងន់ ១០៨២,៧ ក្រាម ,ទូរសព្ទ័ដៃចំនួន ០២គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកងរាជអាវុធហត្ថខេត្តសៀមរាបដេីម្បីចាត់ការតាមនីតិវិធី៕