ចាប់ខ្លួនគ្រូពេទ្យភូមិដែលបានចាក់ថ្នាំឱ្យស្រ្តីម្នាក់បណ្តាលឱ្យស្លាប់..!

ស្វាយរៀង៖ សមត្ថកិច្ចស្រុកស្វាយទាប បានចាប់ពេទ្យតាមភូមិម្នាក់បន្ទាប់ពីចាក់ថ្នាំ៤ម្ជុលឱ្យស្ត្រីម្នាក់ដែលមានអាការ:ចេញរមាស់លើខ្លួននិងឈឺចង្កេះ បណ្ដាលឱ្យប្រកាច់ស្លាប់។ករណី នេះបានកើតឡើង នៅភូមិជុប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងកាលពី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា៖សង្ស័យឈ្មោះ ឃួនសារ៉នអាយុ៦៤ឆ្នាំមុខរបរពេទ្យតាមភូមិទីលំនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ចំណែកស្ត្រីរងគ្រោះមានឈ្មោះ គឹម សោភ័ណ្ឌ អាយុ៤៧ឆ្នាំ នៅភូមិឃុំកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមន្ត្រីមន្ទីរសុខាភិបាលខេត្តនិងគ្រូពេទ្យបានចុះមកពិនិត្យសន្និដ្ឋានថាពិតជាស្លាប់ដោយប្រតិកម្មថ្នាំ។ សមត្ថកិច្ច ប៉ុស្តិ៍នគបាលឃុំកណ្ដៀងរាយបញ្ជូនមកកាន់អធិការនគរបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តនីតិវិធី៕