Updated បាក់អាគារកំពស់៧ជាន់នៅខេត្តព្រះសីហនុ ស្លាប់១៧នាក់ និងរបួស២៤នាក់ គិតត្រឹមម៉ោង៦:០០នាទីព្រឹកថ្ងៃទី២៣ មិថុនា

ខេត្តព្រះសីហនុ៖ Updated: ការិយាល័យអ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងពីហេតុបាក់សំណង់អាគារកំពុងសង់ថ្មីកំពស់៧ជាន់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជិត ៥ព្រឹកថ្ងៃទី២២ ខែមិថុនា គិតមកដល់ម៉ោង ១២ និង៤០នាទី យប់ឆ្លងចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមសង្គ្រោះបានរកឃើញមនុស្សស្លាប់កើនដល់ ១៥នាក់ ស្រី៣នាក់និងរបួស២៤នាក់ ស្រី២នាក់ សរុបទាំងមនុស្សស្លាប់ និងរបួសមានចំនួន៣៩នាក់។

ប៉ុន្តែតាមការបញ្ជាក់ របស់លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ រាយការណ៍ជូន លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្តីពីកិច្ចប្រតិបត្តិការជួយ សង្គ្រោះជនរងគ្រោះ ដោយអាគារកំពុងសាងសង់កំពស់ ៧ជាន់ ដួលរលំកិន-សង្កត់ ស្ថិតក្នុងក្រុមទី១១ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤:០០នាទីទៀបភ្លឺ។ លោក ជួន ណារិន្ទ បញ្ជាក់ថា គិតត្រឹមម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ កិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន៤១នាក់ ក្នុងនោះ ៖

ស្លាប់ចំនួន១៧នាក់ ស្រី៤នាក់ និងរងរបួសចំនួន២៤នាក់ ស្រី២នាក់។

ចំណែក ក្រុមគ្រួសារសពបាន ដែលបានបំពេញឯកសារទទួលសពយកទៅធ្វើបុណ្យ ចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានចំនួន៩នាក់រួមមាន៖

១- ឈ្មោះ ឆៀក ថាវ ហៅចាន់ តូ ភេទប្រុស អាយុប្រហែល ៤៣ឆ្នាំ ស្រុកកំណើត ភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

២- ឈ្មោះ ទេព ម៉េង ភេទប្រុស អាយុ ៤៣ឆ្នាំ ស្រុកកំណើត ភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

៣- ឈ្មោះ ញ៉ ចាន់ថន ភេទប្រុស អាយុ ១៨ឆ្នាំ ស្រុកកំណើត ភូមិវិហារហ្លួង ឃុំវិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ បាន ប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។

៤- ឈ្មោះ តុន ទីម (ហៅ ខេង ទីម) ភេទប្រុស អាយុ ៣៨ឆ្នាំ ស្រុកកំណើត ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

៥- ឈ្មោះ ពិន លំអង ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន មានស្រុកកំណើតភូមិនាងលេម ឃំុបាដាស ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ( ឪពុកម្តាយ បានយកទៅបូជានៅវត្តក្រោម ក្រុងព្រះសីហនុ)។

៦- ឈ្មោះ មុំ បូរិន ភេទប្រុស អាយុ ២៦ឆ្នាំ ស្រុកកំណើតភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

៧- ឈ្មោះ សូ ភក្ត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ស្រុកកំណើត ភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

៨- ឈ្មោះ បេន សុភ័ណ្ឌ ភេទប្រុស អាយុ១៨ឆ្នាំ ស្រុកកំណើត ភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។

៩- ឈ្មោះ សូ សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ ស្រុកកំណើត ភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

ដោយឡែកក្រុមសមត្ថកិច្ចចម្រុះកំពុងបន្តសកម្មភាពសង្គ្រោះជនរងគ្រោះទាំងយប់ថ្ងៃ ទោះបីជាមូលដ្ឋានខេត្តព្រះសីហនុ មានភ្លៀងធ្លាក់មកជាបន្តបន្ទាប់បែបណាក្តី៕

Banner Detail Below Content