ថ្ងៃនេះ​ ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ ចំនួន៤៤​ករណីថែម​ទៀត ​

ចិន ៖ អាជ្ញាធរ​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ប្រទេស​ចិនដីគោក​បាន​ចុះបញ្ជី​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៤៤ ករណី​ដែល​ត្រូវបាន​បញ្ជាក់កាលពី​ថ្ងៃ​ច័ន្ទ ដោយ​ក្នុងនោះ​មាន​៣១​ករណី​ជា​ប្រភេទ​ករណី​នាំចូល និង១៣ករណី​ទៀត​ឆ្លង​ក្នុងស្រុក​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន CGTN​។​

​រាល់​ករណី​ឆ្លង​ក្នុងស្រុក​ទាំង​១៣​ករណី​ខាងលើ​ត្រូវ​រាយការណ៍​នៅក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​អ៊ុយ​ហ្គួ​រ​ពាយ័ព្យ​ប្រទេស​ចិន​។ ក្នុងចំណោម​ករណី​ពី​បរទេស ៩ ករណី​ត្រូវបាន​រាយការណ៍​នៅ​ភាគ​ពាយ័ព្យ​ខេត្ត Shaanxi និង ៨ ករណី​នៅ​ទីក្រុង​ស៊ា​ង​ហៃ​។​

​គ្មាន​អ្នកស្លាប់​ទាក់ទង​នឹង​ជំងឺ​នេះ​ត្រូវបាន​គេ​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​នោះទេ ខណៈដែល​អ្នកជំងឺ COVID-១៩ ចំនួន​៥២​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕