ខេត្តព្រះសីហនុ ទទួលបានទេសចរចម្រុះជាតិសាសន៍ជិត ៣ម៉ឺននាក់ក្នុងថ្ងៃទី២០ ខែសីហា តាមរបាយការណ៍របស់ នៅថ្ងៃទី២០ ខែសីហា ដែលជាថ្ងៃទី៤ ក្នុងអំឡុងពេលឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តព្រះសីហនុ ទទួលបានទេសចរសរុបប្រមាណ ២៧.០២០នាក់ កើនឡើង៦,៤៩% ក្នុងនោះភ្ញៀវជាតិប្រមាណ ២៦.០៩៨នាក់ កើនឡើង៧,៦១% និងភ្ញៀវអន្តរជាតិប្រមាណ ៩២២នាក់។ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងចំណោមទេសចរទាំងនេះ គឺមាន ៖ ទេសចរកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៦៥៣នាក់។ លោកថា ភ្ញៀវមកកម្សាន្តតាមបណ្តាឆ្នេរនានា សរុប ២០.៤៩០នាក់ និងទេសចរចេញទៅកម្សាន្តតាមរមណីយដ្ឋាននានាសរុបប្រមាណ៥.៤៦១នាក់៕

តាមរបាយការណ៍របស់ នៅថ្ងៃទី២០ ខែសីហា ដែលជាថ្ងៃទី៤ ក្នុងអំឡុងពេលឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តព្រះសីហនុ ទទួលបានទេសចរសរុបប្រមាណ ២៧.០២០នាក់ កើនឡើង៦,៤៩% ក្នុងនោះភ្ញៀវជាតិប្រមាណ ២៦.០៩៨នាក់ កើនឡើង៧,៦១% និងភ្ញៀវអន្តរជាតិប្រមាណ ៩២២នាក់។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងចំណោមទេសចរទាំងនេះ គឺមាន ៖ ទេសចរកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៦៥៣នាក់។ លោកថា ភ្ញៀវមកកម្សាន្តតាមបណ្តាឆ្នេរនានា សរុប ២០.៤៩០នាក់ និងទេសចរចេញទៅកម្សាន្តតាមរមណីយដ្ឋាននានាសរុបប្រមាណ៥.៤៦១នាក់៕