៨ខែដើមឆ្នាំនេះកម្ពុជានាំចេញអង្ករបានជិត៤៥ម៉ឺនតោនកើន ៣១,០៤%

ភ្នំពេញ ៖ របាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មឲ្យដឹងថា បរិមា ណអង្ករនាំចេញក្នុងរយៈពេល០៨ខែ ឆ្នាំ២០២០ មានចំនួន ៤៤៨ ២០៣តោន មានការកើនឡើង ចំនួន ១០៦ ១៥៨ តោន (+៣១,០៤%) ច្រើនជាងបរិមាណនាំចេញក្នុងរយៈ ពេល០៨ខែឆ្នាំ២០១៩ ដែលមានចំនួន៣៤២ ០៤៥ តោន។ ប៉ុន្តែបើប្រៀបធៀបការនាំ ចេញអង្ករក្នុងខែសីហាដូចគ្នាឃើញនៅឆ្នាំ២០២០ មានចំនួន ២២ ១៣០តោន ដែលមានការថយចុះចំនួន ១១ ៩០២តោន (-៣៤,៩៧%) តិចជាងបរិមាណនាំចេញនៅឆ្នាំ២០១៩ ដែលមានចំនួនជាង៣ម៉ឺន ៤ ពាន់តោន។ អគ្គនាយកដ្ឋានកសិកម្មឲ្យដឹងដែរថា អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣៥២ ៨០២តោន ស្មើ នឹង ៧៨,៧១% និងអង្ករ ស គ្រប់ប្រភេទមាន ចំនួន ៨៩ ៦៩៩តោន ស្មើនឹង ២០,០១% អង្ករចំហុយមានចំនួន ៥ ៦៧៩តោន ស្មើនឹង ១,២៧% និងអង្ករក្រហមមាន ចំនួន ២៣តោន ស្មើនឹង ០,០១%។ ក្នុងចំណោមអង្ករក្រអូបទាំងនោះ អង្ករ ស្មើនឹង ៥២,៣៤% (សូមបង្ហាញជូនក្នុងតារាងទី២ នៃឧបសម្ព័ន្ធ ) ផ្ការំដួលវផ្កាម្លិះមានចំនួន ២៣៤ ៦០៥តោន។

ក្នុងរយៈពេល០៨ខែឆ្នាំ២០២០នេះ អង្ករបាន នាំចេញទៅកាន់ទិសដៅចំនួន ៥៩ប្រទេស ក្នុងនោះប្រទេសចិន ឈរលំដាប់ទី១ មានចំនួន១៥៩ ២៥៣តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន៥៦ ៩៦៤តោន ប្រទេសហ្គាបុង ឈរលំដាប់ទី៣ មានចំនួន៣៤ ៤៦៦ តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៤ មានចំនួន២៣ ២០១ តោន ប្រទេសអូស្ត្រាលី ឈរលំដាប់ទី៥ មានចំនួន២០ ៩១៥តោន ប្រទេសហូឡង់ឈរលំដាប់ទី៦ មានចំនួន១៨ ៥៣៤តោន ប្រទេសវៀតណាម ឈរលំដាប់ទី៧ មានចំនួន១២ ៨៣៦តោន ប្រទេសអង់ គ្លេសឈរលំដាប់ទី៨ មានចំនួន១១ ៣៥៦តោន ប្រទេសប្រ៊ុយណេ ឈរលំដាប់ទី៩ មានចំនួន១០ ៥០០តោន និងប្រទេសអេស្ប៉ាញលំដាប់ទី១០ មានចំនួន ១០ ១១១តោន ។ បរិមាណអង្ករ ដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពអឺរ៉ុបចំនួន២៤ ប្រទេស មានបរិមាណសរុបចំនួន ១៤៩ ៨៤៨តោន (៣៣,៤៣%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៥៩ ២៥៣តោន (៣៥,៥៣%) ទិសដៅអាស៊ានចំនួន៦ ប្រទេស មានបរិមាណសរុបចំនួន ៦០ ៩៣៣តោន (១៣,៥៩%) និងទិសដៅដទៃទៀតចំនួន ២៨ប្រទេសមានបរិមាណ សរុបចំនួន ៧៨ ១៦៩តោន (១៧,៤៤%)៕