គិតត្រឹមថ្ងៃទី១៦ ខែតុលានេះ ទឹកស្ទឹងសែនហក់ឡើងលើសកម្ពស់កម្រិតប្រកាសអាសន្ន ដោយសារតែភ្លៀងធ្លាក់ជាប់ៗគ្នា

អាជ្ញាធរខេត្ដព្រះវិហារបានអះអាងថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ដោយសារ តែភ្លៀងបន្ដធ្លាក់ជាប់ៗគ្នា បានធ្វើឱ្យទឹកស្ទឹងសែនហក់ឡើងលើសកម្ពស់កម្រិតប្រកាស អាសន្ន និងបង្កជាជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនក្នុងខេត្ដ។

ក្នុងដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធ ចុះតាមដាន និងពិនិត្យស្ថានភាពជំនន់ ទឹកភ្លៀងជាច្រើនកន្លែង នៅ ក្នុងភូមិសាស្ត្រខេត្ត និងមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរសា ធារណការ និងដឹកជញ្ជូនខេត្ត បានចុះទៅពិនិត្យទឹកស្ទឹងសែន ទំនប់បង្ហៀរទឹក នៃតំបន់ទេសចរណ៍ ទំនប់៩៥ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្ដព្រះវិហារ។

ឯកឧត្តមប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋ បាល ខេត្តបានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដង ស្ទឹង សែន ដងទន្លេមេគង្គ និងតំបន់ទំនាបនានាទៀត ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះ គ្រោះ ទឹកជំនន់នេះរួចមកហើយ។ ឯកឧត្ដមបានបន្តថា នៅថ្ងៃនេះបន្ទាប់ពីទឹកស្ទឹងសែនបាន បន្ត ហក់ឡើងលើសកម្ពស់ប្រកាសអាសន្ន ឯកឧត្តមបានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋាន គ្រប់ លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ត្រូវត្រៀមមធ្យោបាយ សម្ភារ និងកម្លាំងសរុប ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ឯកឧត្តមអភិ បាល ខេត្តបានក្រើនរម្លឹកដល់មន្ត្រីមូលដ្ឋាន ត្រូវបន្តតាមដានពីស្ថានភាពទឹកភ្លៀង នៅតាមមូល ដ្ឋានរៀងៗខ្លួន ឱ្យបានជាប្រចាំ និងត្រូវបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅ តាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា។ ជាមួយគ្នានេះ ត្រូវត្រៀម លក្ខណៈ គ្រប់ បែបយ៉ាង ដើម្បីសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ខណៈ ពេលទឹក ជំនន់បន្តហក់ឡើងបង្កជាគ្រោះមហន្តរាយ បំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យ សម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ ។

បើតាមលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បាន លើកឡើង ថា បន្ទាប់ពីពិនិត្យឃើញថា ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃមក ទឹក ស្ទឹង សែន ក៏ដូចជាទំនប់បង្ហៀរ ទឹកនានាទៀតបានបន្តហក់ឡើងខ្ពស់នោះ រដ្ឋបាលខេត្ត និង មន្ទីរ ធន ធានទឹកខេត្ដបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដង ស្ទឹងសែន ត្រូវ មានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈបង្ការទុកមុន ព្រោះកម្ពស់ទឹក ស្ទឹង សែន អាចហក់ឡើងលើសនេះបន្តទៀត។ លោកប្រធានមន្ទីរបានស្នើដល់រដ្ឋបាល ខេត្ត មេត្តាផ្តល់ព័ត៌ មាន នេះ ជូនដល់ប្រជាពលរដ្ឋឱ្យបានដឹងជាមុនផង ក្នុងគ្រាដែលទឹកស្ទឹង សែន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានបន្តហក់ឡើងដល់កម្ពស់១១,៥៨ម៉ែត្រ ខុស ពីថ្ងៃម្សិលមិញ ទឹកមានកម្ពស់ ១១,៥០ម៉ែត្រ និងនៅថ្ងៃ នេះទឹកឡើងលើសកម្រិត ដែល ត្រូវ ប្រុងប្រយ័ត្ន ០,០៨ម៉ែត្រ។

ឯកឧត្តមប្រាក់ សុវណ្ណ ក៏បានដាក់បទបញ្ជាដល់មន្ត្រីខេត្ត ក្រុង ស្រុក និងកង កម្លាំងទាំង៣ ត្រូវត្រៀមមធ្យោបាយសរុប និងកម្លាំងសរុប ដើម្បីចុះអន្តរាគមន៍ជួយ សង្គ្រោះ ប្រជាពលរដ្ឋ នៅក្នុងរដូវភ្លៀងធ្លាក់ និងគ្រោះទឹកជំនន់នេះ ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារជំនន់ទឹកភ្លៀងជាដាច់ខាត៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ