នៅថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកតាមដងស្ទឹងព្រែក ត្នោត មានការស្រកចុះ

ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងអំពីសភាពការទឹកតាមដងស្ទឹងព្រែកត្នោតថា គិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកមានការស្រកចុះ។

បើតាមក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងនោះមាន ១-កម្ពស់ទឹក នៅលើ សំណង់ បង្ហៀរកម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ។ ២-ស្ថានភាពទឹកនៅតាម ដងស្ទឹងគឺ ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ។ ហើយ ទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹង ក្រោមវត្តសាក់ សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)។ ៣-សកម្មភាពការងារៈ ចុះតាម ដានសភាពទឹកតាមដងស្ទឹង។ ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ ម៉ែត្រ។ ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ )តម្លើងកម្ពស់សណ្តរ លើ តួទំនប់ចាស់។ រៀបបាវខ្សាច់នៅមុខរោងចក្រ។

ជាមួយគ្នានេះ មន្រ្ដីជំនាញបន្ដពិនិត្យបិទរូងនាគនៅតាមតួទំនប់ និងបិទបំពង់ ស្ថា នីយ បូមទឹកកុំឱ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ស្ថិតក្នុងខណ្ឌដង្ការ រាជធានីភ្នំពេញ៕