ក្រសួងធនធានទឹក ព្យាករកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រនានាពីថ្ងៃនេះដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

កម្ពស់ទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខអាចនឹងកើនឡើងដល់កម្រិតកម្ពស់៧,៧៩ម៉ែត្រនៅថ្ងៃទី២២ខែតុលា។

យោងតាមព្រឹត្តិបត្រព័ត៌មានព្យាករកម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៩ ខែតុលា នេះបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៩ ខែតុលា ទឹកមានកម្ពស់ ៨,៣៧ម៉ែត្រខ្ពស់ជាងថ្ងៃទី១៨ខែតុលា ០,៣៧ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើន ឆ្នាំ២,២៧ម៉ែត្រ។ នៅខេត្តក្រចេះ ទឹកមាន កម្ពស់១៧,៩២ម៉ែត្រ ខ្ពស់ជាងថ្ងៃទី ២៤ខែតុលា០,២៤ម៉ែត្រខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ៣,១៧ម៉ែត្រ។ នៅខេត្តកំពង់ចាម ទឹកមានកម្ពស់១១,១៨ម៉ែត្រ ខ្ពស់ជាងថ្ងៃ ទី១៨ខែតុលា០,៤០ម៉ែត្រ ខ្ពស់ជាង កម្ពស់ទឹកមធ្យម ច្រើនឆ្នាំ១,០១ម៉ែត្រ។ នៅចតុមុខ ទឹកមានកម្ពស់ ៧,១២ម៉ែត្រ ខ្ពស់ ជាងថ្ងៃទី១៨ខែតុលា០,២០ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ១,៥០ ម៉ែត្រ។ នៅបឹងទន្លេសាប ក្រគរ កំពង់ហ្លួង ទឹកមានកម្ពស់៤,៨២ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៨ខែតុលា០,០៦ម៉ែត្រ៕