ការបង់ពន្ធផ្លូវសម្រាប់យានយន្តគ្រប់ប្រភេទ នឹងផុតកំណត់នៅចុងខែវិច្ឆិកា ខាងមុខនេះ

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារ បាន សេចក្តីជូនដំណឹង មួយ ដើម្បីរំលឹកពី ការបង់ពន្ធលើ មធ្យោបាយ ដឹកជញ្ជូន និង យានជំនិះ គ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ ខណៈដែលដំណើរ ការ ប្រមូលពន្ធ ប្រភេទ នេះ នឹង ត្រូវបិទ បញ្ចប់ ជាស្ថាពរ នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខ។

ក្នុងលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋាន ពន្ធដារ ក៏បាន ព្រមានផងដែរ ថា ក្នុងករណី ខកខានមិនបាន បង់ពន្ធទាន់ពេល ម្ចាស់យានយន្ត នឹង ត្រូវទទួលរងនូវទណ្ឌកម្ម តាមច្បាប់។ អគ្គនាយកដ្ឋាន ពន្ធដារ នឹង សហការ ជាមួយ អាជ្ញាធរ មាន សមត្ថកិច្ច ជាពិសេស នគរបាល ចរាចរណ៍ ដើម្បី ចុះត្រួតពិនិត្យ ការអនុវត្ត ប្រមូលពន្ធ នេះ នៅតាមដងផ្លូវនានា បន្ទាប់ពីបិទ បញ្ចប់ ការប្រមូលពន្ធ៕