ក្រសួងអប់រំ អនុញ្ញាតឲ្យបើកសាលារៀនពេញលេញគ្រប់កម្រិត ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា តទៅ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំមួយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ (សាលារដ្ឋ) ក្នុងដំណាក់កាលទី៣ ដែលចាប់ផ្ដើមពីថ្ងៃទី២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

ក្នុងសេចក្ដីណែនាំ របស់ក្រសួងអប់រំ បានបញ្ជាក់ថា ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩-២០២០ គិតចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។ ក្រសួងអប់រំណែក៏បានណែនាំទៀតថា គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្ដល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការបង្រៀន និងរៀនពេញលេញគ្រប់កម្រិតថ្នាក់ ចំនួន៥ថ្ងៃក្នុងមួយសប្ដាហ៍ ដោយកំណត់ចំនួនកុមារ មិនលើសពី២៥នាក់ ក្នុងមួយថ្នាក់។
សូមអានបន្ថែមនូវសេចក្តីជូនដំណឹងដូចខាងក្រោម ៖