កម្មវិធីប្រគល់ និងទទួលអគារធនធាន ក្រោយបញ្ចប់ការសាងសង់ដោយជោគជ័យ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វិទ្យាល័យ ហ៊ុន​ សែន​ កោះធំ បានរៀបចំកម្មវិធីប្រគល់ និងទទួលអគារធនធាន ក្រោយបញ្ចប់ការសាងសង់ដោយជោគជ័យ និងបានបំពាក់នូវឧបករណ៍ និងសម្ភារៈមួយចំនួនសម្រាប់គាំទ្រដំណើរការបង្រៀន និងរៀនក្នុងឆ្នាំសិក្សា២០២០-២០២១។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ​ យុវជន​ និងកីឡា និងជានាយករងគម្រោង USESDP-II​ ដោយមានការចូលរួមអង្គភាពពាក់ព័ន្ធ លោកប្រធានការិយាល័យ​អប់រំ​ យុវជន​ និងកីឡា ស្រុកកោះធំ គណៈគ្រប់គ្រងសាលា លោកទីប្រឹក្សាកែលម្អសាលារៀនប្រចាំតំបន់៥ លោកគ្រូអ្នកគ្រូ សរុបចំនួន២៣នាក់។

អ្នកចូលរួមទាំងអស់បានសម្តែងនូវការអបអរសាទរ និងការពេញចិត្តយ៉ាងខ្លាំងនឹងសមិទ្ធផលដ៏មានតម្លៃសម្រាប់លើកកម្ពស់គុណភាពអប់រំ និងចូលរួមថែរក្សា និងប្រើប្រាស់អគារធនធានដ៍ស្កឹមស្កៃនេះជាឧត្តមប្រយោជន៍នៃការអប់រំ សម្រាប់ពេលបច្ចុប្បន្ន និងតទៅអនាគត៕