ម្ដាយ​ខ្វះ​ប្រហែស​តែ​បន្តិច​ ​កូន​លង់ទឹក​ស្លាប់​គួរ​ឲ្យ​សង្វេគ​

ពោធិ៍សាត់ ៖ ក្មេងប្រុស​ម្នាក់​ បាន​លង់​ទឹកស្រះ​ស្លាប់ ​ខណៈពេល​ម្ដាយ​ជាប់រវល់​ហាល​ដំឡូង​ឲ្យ​គេ​ដើម្បី​រកប្រាក់​កម្រៃ​ចិញ្ចឹម​ជីវភាព​គ្រួសារ​ភ្លេចខ្លួន​មិន​ចាប់អារម្មណ៍​ជាមួយនឹង​កូន​ដែល​នៅផ្ទះ​តែម្នាក់ឯង​។​

ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង 1 និង 30 នាទី​រសៀល​ថ្ងៃទី 16 ខែមករា​ឆ្នាំ 2021​នៅ​ចំណុច​ស្រះ​ទឹក​ចំការ​ភ្នំ​ក្នុងភូមិ​ក្សេត្រ​បូរី​ឃុំ​ស​ន្ត្រែ ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​។​

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ​ក្មេងរងគ្រោះ​ឈ្មោះ​វ៉ាន់​សីហា​អាយុ​បី​ឆ្នាំ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​
​សមត្ថកិច្ច​បញ្ជាក់ថា​នៅមុន​ពេល​រឿង​អកុសល​ខាងលើនេះ​កើតឡើង​ដោយសារតែ​ម្ដាយ​ជាប់រវល់​ទៅ​ស៊ីឈ្នួល​ហើយ​ដំឡូង​ឱ្យគេ​ហ្នឹងឯង​ចង់ការ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជា 1 ពាន់​ម៉ែត្រ​ភ្លេចខ្លួន​មិនបាន​ចាប់អារម្មណ៍​ជាមួយនឹង​កូនតូច​ដាក់​ចោល​ឲ្យ​នៅផ្ទះ​តែម្នាក់ឯង​ដោយ​ក្មេងរងគ្រោះ​បាន​ទៅលេង​នឹង​ស្រះ​ទឹក​នៅមុខ​ផ្ទះ​ចម្ងាយ 10 ម៉ែត្រ​បណ្ដាលឱ្យ​ធ្លាក់ចូល​ស្រះ​ទឹក​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែម្ដង​៕​