ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី ៖​ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគា​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្តមណ្ឌលគិរី ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម លី សា​មិ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត រួមទាំង​ប្រតិភូ​ក្រសួង ថ្នាក់ដឹកនាំ​មន្ទីរ​តាម​បណ្តា​រាជធានី​/​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោកតា លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​យុវជន​កាយ​រិ​ទ្ធ​កម្ពុជា​យ៉ាងច្រើន​កុះករ ដែល​ប្រព្រឹត្តទៅ​នៅ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្តមណ្ឌលគិរី នា​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១៕​ដោយ​ជឹម បញ្ញា​