ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​ច្រាសទិស​គ្នា​

ខេត្តរតនគិរី​ ៖ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​បើក​ច្រាសទិស​បន្ទាប់មក​មានរ​ថ​យន្ត​មួយ​គ្រឿង​ទៀត​បាន បើក​មក​បុក​បន្ថែម​បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅ​ថ្ងៃទី​២៤ ខែមករា​ឆ្នាំ ២០២១ វេលា​ម៉ោង​៩,៣០​យប់ ស្ថិតនៅ​ចំណុច​គ​៦០ ភូមិ​៤ ឃុំ​ត្រពាំង​ច្រេស​ស្រុក​កូន​មុំ ខេត្ត​រតនគីរី​។

សមត្ថកិច្ច​ស្រុក​កូន​មុំ​បាន​បញ្ជាក់ថា ១ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​គឹម​សា​រុំ ភេទ​ប្រុស​អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​៤ ឃុំ​ត្រពាំង​ច្រេះ​ស្រុក​កូន​មុំ​ខេត្តរតនគិរី រងរបួស​ បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​បាន​ស្លាប់បាត់​បង់ជីវិត​។ ២ ម្ចាស់​ម៉ូតូ​ម៉ាក​សេ​125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ 2015 គ្មាន​ស្លាក​លេខ អ្នកបើក​ម៉ូតូ​ឈ្មោះ​ស៊ុន​សុ​ផា​នុ​ន​ភេទ​ប្រុស​អាយុ 18 ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​កំ​រ៉ែ​ង​ឃុំ​បឹង​ចា ស្រុក​សំបូរ​ខេត្តក្រចេះ រងរបួស​ធ្ងន់​។​

ករណី​ខាងលើ កម្លាំង​សមត្ថកិច្ច​ បាន​សហការ​ជាមួយនឹង​ជំនាញ យក​វត្ថុតាង​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​​​ស្រុក​កូន​មុំ​ ចំណែក​រថយន្ត​បង្ក បាន​បើក​រត់​គេចខ្លួនបាត់​ស្រ​មោល ឈឹង​តែម្ដង កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ ស្វែងរក​ដើម្បី​យកមក​ទទួល ខុសត្រូវ​ចំពោះមុខ​ច្បាប់​ចរាចរណ៍​ជា​ធរមាន៕