តុលាការខេត្តកណ្តាល កាត់ទោស លោក គឹម សុវណ្ណ អតីតមេបញ្ជាការផ្នែកសឹករង ស្រុកកៀនស្វាយ ដែលលួចយកអចលនទ្រព្យអ្នកដទៃទៅលក់

កណ្តាល៖នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជំនុំជម្រះសំណុំរឿង លោក គឹម សុវណ្ណ អតីតមេបញ្ជាការផ្នែកសឹករង ស្រុកកៀនស្វាយ ពាក់ព័ន្ធបទល្មើសលួចយកអចលនទ្រព្យអ្នកដទៃទៅលក់ ។

ក្នុងសវនាការ នេះ មាន លោក ជា សុខហៀង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ ។ បន្ទាប់ពីសាកសួរអស់រយពេលជាច្រើនម៉ោង រួចមកតុលាការសម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។

លោក គឹម សុវណ្ណ និង បក្ខពួក កន្លងមក ធ្លាប់បានរកស៊ីរៀបដី អោយអ្នកដទៃ មានន័យថា ទិញដីពីប្រជាពលរដ្ឋ លក់ទៅអោយមេឈ្មួញធំៗ តែពេលរកដីអោយមេឈ្មួញ មិនបាន តែយកប្រាក់គេមកចាយវាយ នោះ ក៏ត្រូវជាប់ពាក្យបណ្តឹង តែម្តង ។

នៅពេលនេះ ជោគវាសនា របសលោក គឹម សុវណ្ណ នឹងអាចដឹង នាថ្ងៃប្រកាសសាលក្រម ខាងមុខនេះ តើនឹងត្រូវជាប់ពន្ធនាគារ រយៈពេលប៉ុន្មានដែរ៕