ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបន្តដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក នៅត្រង់ចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅវេលាម៉ោង ២០ៈ០០ នាទីយប់នេះ ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២១ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង នៅត្រង់ចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមាសភាពចូលរួម សរុប ៥០ នាក់ រួមមាន :
– កម្លាំងអធិការខណ្ឌចំនួន ២៥ នាក់
– កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន ១០ នាក់
– កម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ-សង្កាត់ ចំនួន ១៥ នាក់ ។
ក្នុងនោះលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា ៖
– បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន ៨២ គ្រឿង ។
– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១១៩ គ្រឿង ។
– រថយន្តដែលត្រូវបកកញ្ចក់ខ្មៅ គ្មាន។
– ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ គ្មាន ។
– អាវុធជាតិផ្ទុះឆ្លងកាត់ ១ដើម ម៉ាក K59 មាន៧គ្រាប់ អង្គភាពបញ្ជាការដ្ឋានអង្គរក្ស ។
– សារធាតុញៀនឆ្លងកាត់ គ្មាន ។
ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានបញ្ចប់នៅម៉ោង ២១:០០ នាថ្ងៃខែឆ្នាំដដែល៕