ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោក៨៩១ សហការជាមួយកម្លាំងយោធាកងពល លេខ៥១ នៅវេលាម៉ោង២នឹង២៥នាទីទៀបភ្លឺថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ប្រជាពលរដ្ឋជាពលករខ្មែរលួចឆ្លងដែនចូលទៅប្រទេសថៃ ចំនួន៣នាក់ រួមមាន៖
១-ឈ្មោះ ភឿន ឆែម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិប្រជាធម្ម សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២-ឈ្មោះ កេត ហំ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ក្រុងប៉ោយប៉ែត ។
៣-ឈ្មោះ ត្រង ចិត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
អ្នកទាំង៣ត្រូវកម្លាំងសមត្ថកិច្ចប្រទះឃើញនៅមាត់អូរព្រំដែន ចំណុចរោងម៉ាសុីនក្រុមហ៊ុនគ្រែនដាយម៉នសុីធីក្រោយនាគមាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនធ្វើការអប់រំ។
បន្ទាប់ពីធ្វើការអប់រំលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរ:៨៩១ ចាត់កម្លាំងប៉ុស្តិ៍ក្បាលស្ពានដឹកនាំដោយលោកវរសេនីទោ ឈិន ឈាង មេបញ្ជាការរងទទួលទិសបញ្ជូនពលករខ្មែរទាំង៣នាក់ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុំចត ស្ថិតនៅសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ៕