ក្រុមក្មេងទំនើងជាង៣០នាក់ ត្រូវបានឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍

ភ្នំពេញ៖ ក្មេងទំនើងដែលប្រមូលផ្ដុំគ្នាបំរុងធ្វើសកម្មភាពវាយដំកាប់ចាក់បង្ករភាពអាណាធិបតេយ្យនាពេលរាត្រីជិត៣០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ ឃាត់ខ្លួនយកទៅសួរនាំ និងដកហូតបានដាវ កាំបិត ដំបង មួយចំនួន ។

ការឃាត់ខ្លួនខាងលើធ្វើឡើងនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១៕