មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រួមសហការជាមួយនិង អង្គការ Swisscontact បាន បើកវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច កម្ពុជា (ហូកា) នៅ ខេត្តព្រះសីហនុ

ដោយ NSN/ ខេត្តព្រះសីហនុុ ៖ នាព្រឹកថ្ងៃទី៣១ខែ កក្កដា ឆ្នាំ​២០១៩ នេះ នៅ​សណ្ឋាគារ ឆ្នេរថ្មីក្រុង-ខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រួម សហការជាមួយ អង្គការ Swisscontact បាន​រៀបចំ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល បដិបដិសណ្ឋារកិច្ចសម្រាប់ខេត្តព្រះសីហនុ (HoKa)​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ដោយ​ លោក ហូ ឧត្តម ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ លោក ស៊ុត ចាន់ថន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ និង លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរ ទេសចរណ៍ ខេត្តព្រះសីហនុ។

វគ្គសិក្សានេះ ចាប់ផ្តើមពី ថ្ងៃទី១ ខែ​សីហា រហូតដល់ ថ្ងៃទី ២១ ខែ​កញ្ញា ឆ្នាំ​២០១៩ ដែល មានរយៈពេល ៧ សប្តាហ៍ ក្នុង១សប្តាហ៍ បង្រៀនតែមួយថ្ងៃទេ គឺថ្ងៃព្រហស្បត្តិ៍។

លោក ហូ ឧត្តម បានបញ្ជាក់ថា៖ HoKa គឺ​ជា​កម្មវិធី​បណ្តុះបណ្តាល​ខាងក្នុង (In-House Training)​ដំបូង​គេ ដែល​ផ្តោត​លើ​អ្នក​ធ្វើ​ការងារ​ដែល​មិនសូវ​មាន​ជំនាញ​ នៅតាមសណ្ឋាគារ និង​ភោជនីយដ្ឋាន ដើម្បី​ អោយ ពួកគេអាចប្រើប្រាស់ ជំនាញបច្ចេកទេសដែលបានសិក្សានៅកន្លែងការងារ​ របស់ពួកគេ។ ការបណ្តុះបណ្តាល​គម្រោង​HoKa ត្រូវបាន​ធ្វើឡើង​អោយស្រប​ទៅ​តាម​ក្រប​ខ័ណ្ឌ​គុ​វឌ្ឍិ​ជាតិ និង​អាស៊ាន​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (MRA-TP) ការបណ្តុះបណ្តាល​HoKa មាន​១២​មេរៀន​ដែល​រៀបចំឡើង​ដោយ​ផ្តោត​លើ​អ្នក​បម្រើ​សេវាកម្ម​អាហារ​និង​ភេសជ្ជៈ​នៅ​ខេត្ត​ព្រះសីហនុ។ មេរៀន​ដែល​ត្រូវ​រៀន​រួមមាន​១) ការងារ​ខ្ញុំ​ជា​អ្នក​បម្រើ​សេវាកម្ម ២) ការទំនាក់ទំនង​ក្នុង​បដិសណ្ឋារកិច្ច ៣)​សេវាកម្ម​ប្រណីត ៤)​សម្ភារ​បិ​រក្ខា​ភោជនីយដ្ឋាន ៥)​ចំណេះដឹង​អំពី​បញ្ជី​មុខម្ហូប ៦)​ចំណេះដឹង​អំពី​ភេសជ្ជៈ ៧)​ជំនាញ​លក់ ៨)​ជំនាញ​សេវាកម្ម ៩)​សេវាកម្ម​ភេសជ្ជៈ ១០)​លំដាប់លំដោយ​ក្នុង​ការផ្តល់​សេវាកម្ម​នៅក្នុង​ភោជនីយដ្ឋាន ១១) នីតិវិធី​ក្នុង​ភោជនីយដ្ឋាន ១២)​អនាម័យ សន្តិសុខ និង​សុវត្ថិភាព​ក្នុង​ភោជនីយដ្ឋាន​។​

ចំណែក លោក តាំង សុចិត្រគ្រឹស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា ៖ បច្ចុប្បន្នវិស័យទេសចរណ៍ត្រូវបានរាជរដាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ជា​មាសបៃតង និង​ជា​ការនាំចេញ​ នៅនឹងកន្លែង ដោយ​បាន​ រួម ចំណែកចូលរួមអភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការបង្កើត ប្រាក់ចំណូល​ ជូនជាតិ បង្កើត​ការងារ ជំរុញ​ការវិនិយោគ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ។ លើសពីនេះ​ទៀត ទេសចរណ៍​ក៏​បាន​ ចូលរួម ចំណែកលើកកម្ពស់ ថែរក្សា និង អភិរក្សសម្បត្តិ វប្បធម៌ និង​ ធម្មជាតិ របស់ ប្រទេសចូលរួមកាត់បន្ថយ ការកើនឡើង​នៃ​កំដៅ​ភពផែនដី ព្រមទាំង​ទ្រទ្រង់​ ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

លោក គ្រឹស្នា បានបន្ថែមថា វគ្គ បណ្តុះ បណ្តាល បដិសណ្ឋារកិច្ចសម្រាប់ខេត្តព្រះសីហនុ នឹង​ ផ្តល់នូវចំណេះដឹង ជំនាញ និង​ ឥរិយាបថ ខ្ពស់ ដល់​យុវជន យុវនារី​កម្ពុជា ដើម្បី​អាច​ចូលរួម​ អភិវឌ្ឍសមត្ថភាព ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​ ជំរុញ ការផ្តល់សេវាកម្ម ប្រកបដោយ ភាពកក់ក្តៅ​ ជូនភ្ញៀវទេសចរជាតិ និង​ អន្តរជាតិ និងចូលរួមលើកកម្ពស់ខេត្ត ព្រះសីហនុ ជា​ខេត្ត​គោលដៅ​ទេសចរណ៍​សម្រាប់​បច្ចុប្បន្ន និង​អនាគត​។ ពាក់ព័ន្ធ​ទៅនឹង​កិច្ច​សហការ​ក្នុង​ ភាពជាដៃគូរ រដ្ឋនិងឯកជន គណៈកម្មាធិការ​អ្នកជំនាញ​ ទេសចរណ៍ នៃ​ ក្រសួងទេសចរណ៍ បាន​ខិតខំ​ប្រឹងប្រែង​ ពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយអង្គការ និង​ ដៃគូរអភិវឌ្ឍ ដើម្បី​ចូលរួម​ ពង្រឹងនិងពង្រីក ការអភិវឌ្ឍន៍ វិស័យទេសចរណ៍នៅកម្ពុជា៕