ភ្នំពេញ ៖ រដ្ឋបាលនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងជាថ្មីទៀ់ត ឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នកុំឲ្យខ្ចីប្រាក់ពីក្រុមហ៊ុនផ្ដល់កម្ចីគ្មានដែលច្បាប់ ឬក្រុមចុះផ្ដល់ប្រាក់កម្ចីតាមផ្ទះ ព្រោះអាចប្រឈមនឹបញ្ហាជាច្រើនដូចជា ៖ ការប្រាក់ខ្ពស់, ការបង្ខិតបង្ខំ, គំរាមកំហែង, ការដកហូតសម្ភារ: ដូចជា យានយន្ដ, អត្តសញ្ញាណបណ្ណ ឬបណ្ណសម្គាល់ដែលចាំបាច់ផ្សេងៗ។
ក្នុងសេចក្តីជូនដំណឹងដដែល ក៏បានបញ្ជាក់ផងដែរថា អ្នកនឹងអាចធ្លាក់ក្នុងអន្ទាក់បំណុលរបស់ក្រុមទាំងនោះបន្តបន្ទាប់ ក្រោយពីការខ្ចីលើកទីមួយ។
ក្នុងសេចក្តីជូនដំណឹងបានណែនាំថា ៖
– មិនត្រូវនៅម្នាក់ឯង ប្រសិនបើក្រុមប្រភេទនេះ ចូលមកកាន់ទីតាំងរបស់អ្នក ដើម្បីនិយាយឲ្យអ្នកខ្ចីប្រាក់
– មិនត្រូវផ្ដល់ព័ត៌មានធនាគារ ឬចេញសែកធានាឲ្យអ្វីឡើយ
– កុំផ្ដល់ឯកសារដើមណាមួយឲ្យពួកគេ
– កុំផ្ដល់ព័ត៌មានផ្ទាល់ខ្លួន គ្រួសារ ការងារ មិត្តភក្តិ ។ ល។
– ត្រូវសួរនាំឈ្មោះក្រុមហ៊ុន ឈ្មោះពួកគេ ម្ចាស់ក្រុមហ៊ុន ទីតាំង និងលិខិតអនុញ្ញាតអាជីវកម្ម
– ត្រូវធ្វើកម្ចីជាមួយគ្រឹះស្ថាន ស្ថាប័នណាដែលមានទីតាំងច្បាស់លាស់ និងទទួលស្គាល់ដោយច្បាប់៕