បុរសម្នាក់ បន្លំចូល លូចមាស គេ មានទំងន់ ៥ជី មិនបានសម្រេច ត្រូវបាន នគរបាលចាប់វាយខ្នោះ

ខេត្តកែប៖ មានករណីចោរកម្មមួយបានកើតឡើងខណ:បុរសជាជនសង្ស័យ ម្នាក់បាន ចូលទៅ ដេកនៅក្នុងផ្ទះគេ ហើយបន្លំលួចទ្រព្យសម្បត្តិខ្សែដៃ(មាស) ទម្ងន់ ៥ជី របស់គេ ត្រូវបានពលរដ្ឋស្ទាក់ឃាត់ខ្លួនរងចាំសមត្ថកិច្ចមកអន្តរាគមន៍។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ បាន កើតឡើង នៅវេលាម៉ោង០១និង១០នាទី រសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩។ ស្ថិតនៅក្នុង ភូមិ ចំការចេក ឃុំ ពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ស្ត្រីជាម្ចាស់ផ្ទះមានឈ្មោះ សាញ់ សុខចាម ភេទស្រីអាយុ២០ឆ្នាំរស់នៅភូមិខាងលើ បានអោយដឹងថា៖ ពេលឃើញបុរសមុខសញ្ញាជនសង្ស័យ ចូលដេកក្នុងផ្ទះឃើញជនសង្ស័យហាក់បីដូចជាមានទឹកមុខប្លែក(ស្លេក) យ៉ាងដូច្នេះ ខ្លួន(ស្ត្រី ជាម្ចាស់ផ្ទះ) ក៏រត់ទៅមើលខ្សែដៃ ក្នុង ទូរខោអាវរបស់ខ្លួន ទើបដឹងថា បាត់ខ្សែដៃមាសមានទំងន់ ៥ជី ទៅហើយ ភ្លាមៗ នោះដែរ ស្ត្រីម្ចាស់ផ្ទះព្រមទាំងអ្នកជិតខាង ស្រែក អោយ ឃាត់ខ្លួនជនសស្ស័យទុក បន្តិច សិន រងចាំសមត្ថកិច្ចនគរបាល មកដល់ ពិនិត្យរួចឆែកឆេរ រកមើលរបស់ដែលបាត់នោះ លើខ្លួនជនសង្ស័យ ពេលដែលសមត្ថកិច្ច ឆែកឃើញខ្សែដៃបាត់នោះ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានលួចយករបស់នោះដាក់លាក់នៅក្នុងហៅ ខ្លួនប្រាកដមែន។


បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចនគរបាល បានអោយដឹងថា៖ ជនសង្ស័យមាន ឈ្មោះ ក្រឹម សេងលី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបជាជាងដែក មានស្រុកកំណើត នៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

បច្ចុប្បន្ន ស្នាក់នៅជាមួយប្រពន្ធនិងម្តាយក្មេក បៅភូមិចំបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រភពដដែលបានបន្តថា៖ បន្ទាប់ពីសមត្ថកិច្ចមកដល់បានធ្វើកំណត់ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីកសាងសុំណុំរឿងបញ្ជូន បន្តចាត់ការតាមនិតិវិធីច្បាប់៕ ដោយ ហង្ស សុភាព