ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា
កេលពីខែកក្កដា ឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានកើតមានបញ្ហាជំងឺឆ្លងពីរប្រភេទដែលមានសភាពខ្លាំង
ក្លាជាងគេក្នុងនោះមានជំងឺគ្រុនឈាម ដោយគិតត្រឹមរយះពេល៧ខែកើតមាន ៣៣០០០ ករណី និងមាន អ្នកស្លាប់ចំនួន ៣៥នាក់។ ដោយឡែកជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅក្នុងខែកក្កដាកន្លងទៅនេះដែរ ជំងឺមួយ ប្រភេទនេះ បានបន្តឆ្លងរាលដាលដល់ខេត្តចំនួន ៥មាន ខេត្តរតនគីរី, ត្បូងឃ្មុំ, ស្វាយរៀង, តាកែវ និងខេត្តកណ្តាល តែការឆ្លងមានតែនៅតាមកន្លែងចិញ្ចឹមជ្រូកជាលក្ខណះគ្រួសារប៉ុណ្ណោះ។
យោងតាម ទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ឱ្យដឹងថា ជ្រូកងាប់ដោយសារជំងឺមានចំនួន ២៨៧៧ ក្បាលនិងត្រូវបានបំផ្លាញចោលមានចំនួន៧៩៨ក្បាល។ ជាមួយគ្នានេះរបាយការណ៍ក៏បានលើកឡើងផងដែរអំពីគ្រោះអគ្គីភ័យនាអំឡុងខែកក្កដាឆ្នាំ
២០១៩ ថាបានកើតមានចំនួន ២៥ករណីនៅរាជធានីខេត្តចំនួន១៣ ដែលបណ្តាលឱ្យមានការខូចខាតផ្ទះ
សម្បែងចំនួន ៥៨ខ្នង កុដិព្រះសង្ឃ ១ខ្នង ក្លឹបកំសាន្ត ១កន្លែង ឃ្លាំងស្តុកខោអាវជជុស ១កន្លែង, មនុស្ស ស្លាប់ ៤នាក់ និងរបួស ១នាក់។
ជាមួយគ្នានេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានធ្វើសេចក្តីសន្និដ្ឋានទាក់
ទងទៅនឹងបញ្ហាអាកាសធាតុដោយបានលើកឡើងថា នៅក្នុងខែកក្កដាកន្លងទៅ ដោយសារតែការរង
ឥទ្ធិពលខ្សោយនៃកូនរដូវប្រាំងធ្វើឲ្យដំណាំស្រូវវស្សាជាង ១៦៥ពាន់ហិចតា ស្មើ ៦,៤៥% នៃផែនការដាំដុះ
ប្រចាំឆ្នាំប្រឈមនឹងការខ្វះខាតទឹក ហើយជាការឆ្លើយតបទៅនឹងបញ្ហានេះ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានរួមសហការចុះជួយអន្តរាគមន៍សង្គ្រោះ ដោយការប្រើប្រាស់ម៉ាស៊ីនបូមទឹក នៅតាមភូមិសាស្រ្តដែលមានប្រភពទឹក, ការប្រើប្រាស់គ្រឿងចក្រស្តារ និងជីកប្រឡាយសម្រាប់បង្ហូរទឹក និងការជួយឧបត្ថម្ភនូវប្រេងឥន្ធនៈ រួមចំណែកសម្រាប់ការសង្គ្រោះជាដើម និងថាសកម្មភាពសង្រ្គោះ រួមនឹងការប្រែប្រួលនៃស្ថានភាពទឹកភ្លៀង ធ្វើឲ្យការសង្គ្រោះបឋមទទួលបានលទ្ធផលល្អ។ ចំពោះការខូច ខាតវិញមានតិចតួច ហើយផ្នែកពាក់ព័ន្ធនឹងត្រូវធ្វើសកម្មភាពបន្តរហូតដល់ពេលមានភ្លៀងធ្លាក់គ្រប់
គ្រាន់៕
–