កំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ និងបើកវិញ្ញាសារ ប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាល័ ព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី មន្ត្រីរាជការ ប្រធានគណៈមេប្រយោគ មន្ទីអបរំយុវជននិងកីឡា តំណាងក្រសួងអប់រំយុវជននិងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអ្នកសង្កេតការផងដែរ។
នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជូនពរ និងប្រគេនពរដល់បេក្ខជនទាំងអស់ ឲ្យបានទទួលលទ្ធផលជាប់និងជោគជ័យ ហើយកុំភ័យខ្លាចអ្វីឡើយ ត្រូវតាំងអារម្មណ៍ គិតតែខិតខំប្រឹងប្រែងសរសេរដើម្បីយកនិទ្ទេសល្អ ដើម្បីឈានដល់ទទួលបានអាហាររូបករណ៍ និងបន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត ដោយមានកងកម្លាំងសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានការពារខាងសន្តិសុខ និងសុវត្ថិភាព ជូនដល់បេក្ខជន និងសិស្សដែលបានមកប្រលងផងដែរ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា នៅឆ្នាំសិក្សា២០១៨-២០១៩ នេះ បេក្ខជនដែលបានដាក់ពាក្យប្រឡងមធ្យមសិក្សាទុតិយភូមិ សរុបចំនួន៦.០៤៦នាក់ ដែលមានមណ្ឌលប្រឡងសរុបចំនួន១៤កន្លែង ក្នុងនោះនៅក្រុងកំពង់ចាម មានចំនួន១០មណ្ឌល គឺមណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្យការ មណ្ឌលវិទ្យាល័យតេជោហ៊ុសែនបឹងកុក មណ្ឌលវិទ្យាល័យព្រះសីហនុ (ត្បូង) មណ្ឌលវិទ្យាល័យព្រះសីហនុ (ជើង) មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច មណ្ឌលវិទ្យាល័យដីដុះ មណ្ឌលសាកលវិទ្យាល័យវេស្ទើន មណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ មណ្ឌលអនុវិទ្យាល័យទូលថ្ម និងមណ្ឌលសាលាបឋមសិក្សាឧត្តរ ។ ស្រុកកំពង់សៀម មានចំនួន០២មណ្ឌលគឺ វិទ្យាល័យសម្តេចជួនណាត និងសាលាបឋមសិក្សាអង្គរ ។ ស្រុកជើងព្រៃ មានចំនួន០២មណ្ឌគឺ វិទ្យាល័យហ៊ុនសែនស្គន់ និងសាលាបឋមសិក្សាស្គន់ ។ ក្នុងនោះមានផ្នែកវិទ្យាសាស្រ០៥មណ្ឌល ស្មើនឹង១២៧បន្ទប់ បេក្ខជនសរុប ៣.១៣៨នាក់ ស្រី១.៨៥៩នាក់ ។ផ្នែកវិទ្យាសាស្រ្តសង្គម មាន០៩មណ្ឌល ស្មើនឹង២០៤បន្ទប់, បេក្ខជនសរុប៥.០៥៤នាក់ ស្រី២.៦២៥នាក់ ។
សូមបញ្ជាក់ផងដែរថា គ្រប់មណ្ឌលទាំងអស់មានកងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យប្រចាំការ ដើម្បីរង់ចាំជួយសង្គ្រោះ ហើយកន្លែងផ្ញើរថយន្ត ម៉ូតូ កង់ គឺឥតគិតថ្លៃផ្ញើផងដែរ ៕ ដោយ : សុផល