ភ្នំពេពញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់សហគ្រិនចិន ពីមូលហេតុ ដែលរាជរដ្ឋាភិបាលកម្ពុជាបានលុបចោលនូវ ល្បែងអនឡាញ ដោយសារកម្ពុជាជាប្រទេសមួយដែលប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរីចំហរ ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើចំណូលកាស៊ីណូអនឡាញ ទេ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសសម្តេចតេជោ ទទួលជួបសហគ្រិនចិន ត្រកូលហ៊ុន ដឹកនាំដោយលោកបណ្ឌិត ហ៊ុន ខឺជូ ប្រធានសមាគមត្រកូលហ៊ុន នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៧ ខែតុលា នេះ។
នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជាធ្វើការអភិវឌ្ឍផ្អែកទៅលើវិស័យជាច្រើន ដើម្បីពង្រីកកំណើនសេដ្ឋកិច្ច ដោយធ្វើយ៉ាង ណាពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជាជំរុញការអភិវឌ្ឍប្រទេសកម្ពុជានិងការទាក់ទាញវិនិយោគធំៗច្បាស់លាស់មកវិញយកលើវិស័យផ្សេងៗដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានលុបចោលនូវ ល្បែងអនឡាញ ដោយសារកម្ពុជាជាប្រទេសមួយដែលប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរីចំហរ ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើចំណូលកាស៊ីណូអនឡាញទេ។
សម្ដេចមានប្រសាសន៍ថា តាមជាក់ស្ដែង កម្ពុជាបានពន្ធតិចតួចណាស់ពីកាស៊ីណូអនឡាញដូច្នេះអ្វីសំខាន់គឺ casino online នាំមកនូវការប្រឈមនូវឧក្រិដ្ឋកម្មការលាងលុយកខ្វក់ជាដើម។
សម្ដេចក៏បានអំពាវនាវឲ្យសហគ្រិនចិនមកវិនិយោគបណ្ដាក់ទុននៅកម្ពុជា ហើយកុំមានការភ័យព្រួយដោយ សារកម្ពុជាចិនមានទំនាក់ទំនងល្អជាមួយគ្នា ហើយបច្ចុប្បន្ននេះកម្ពុជា មានភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងចិន និងអាស៊ាន ហើយពេលនេះគឺជាឱកាសនៃការវិនិយោគនិងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
សម្ដេចបញ្ជាក់ថា សព្វថ្ងៃនេះកម្ពុជានៅមានសក្តានុពលជាច្រើនក្នុងការធ្វើពាណិជ្ជកម្ម និងជំរុញវិស័យសេដ្ឋកិច្ចទីមួយដោយសារកន្លងមក កម្ពុជាមានរួចហើយនៅតំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ានចិន។
តំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន ចិន គួរតែពិនិត្យមើលលើសក្តានុពលអ្វីដែលអាចនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារចិន។ កម្ពុជា ក៏មាននៅក្នុងក្របខណ្ឌអាស៊ាននៅ តំបន់សេដ្ឋកិ ច្ចសេរីអាស៊ាននេះក៏យើងអាចនាំទៅកាន់បណ្ដាប្រទេ ស៩ទៀតនៅអាស៊ាន។
សម្ដេចបានជម្រាបជូនសហគ្រិនចិនដែរថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថ្មីនេះសម្ដេចក៏បានស្នើទៅថ្នាក់ដឹកនាំចិន ដើម្បីស្នើឲ្យមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរីរវាងកម្ពុជានិងចិន។
គួរជម្រាបថា បច្ចុប្បន្នទំហំពាណិជ្ជកម្មកម្ពុជា និងចិនមានលក្ខណៈសំខាន់ធំមានការកើនឡើងជាលំដាប់។ គោលដៅការធ្វើពាណិជ្ជកម្មនេះដល់ឆ្នាំ ២០២២ ធ្វើម៉េចឲ្យឡើងដល់ ១០ពាន់លានដុល្លារអាមេ រិក៕