- រថ
សូមជម្រាបជូនថា៖ មហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី នេះ មានសមាជិកចូលរួមចំនួនជាង ២០០០នាក់ មកពី១៤៩ប្រទេស ក្នុងនោះ មាន ប្រធានសភាចំនួន ៧០នាក់ និងអនុប្រធានសភាចំនួន៤០ និងសមាជិក សមាជិកាសភា ក្នុង នោះសមាជិក សភាវ័យក្មេង ប្រមាណ១៧% និងសមាជិកសភាជាស្រ្តី មានចំនួន៣០% រួមទាំង សមាជិកសង្កេតការណ៍ និងអង្គការដៃគូមួយចំនួន ដោយមហាសន្និបាតប្រព្រឹត្តទៅក្រោមមូលបទ ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី យន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការ ក្នុង តំបន់។
ថ្លែងក្នុងមហាសន្និបាតនេះលោកជំទាវ ឃួន សុដារី ប្រធានគណៈប្រតិភូសភាកម្ពុជា បាន សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃច្បាប់អន្តរជាតិ ក្នុងការថែ រក្សាសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ជាពិសេសការពង្រឹងយន្តការពហុភាគី ដែលមានលក្ខណៈទូលំទូលាយ ប្រកបដោយបរិយាប័ន្ន និងមានប្រសិទ្ធភាព ហើយជាមួយគ្នានេះលោកជំទាវក៏បានលើកឡើងពីភាពចាំបាច់ នៃការគោរព គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ ការគោរពអធិបតេយ្យគ្នា ទៅវិញទៅ មក ការពឹងពាក់គ្នាទៅវិញទៅមកជាវិជ្ជមាន ដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកមួយ ដែលផ្អែក លើវិធានច្បាប់ និងតួនាទីរបស់សភានៅក្នុងការជំរុញកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសភាកម្ពុជាបាន ប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មថែមទៀតក្នុងការគោរពសមភាព បរិយាប័ន្ន គោរពគ្នាទៅវិញទៅមក ភាពថ្លៃថ្នូរ និងសាមគ្គីភាពជាពិសេសកម្ពុជាបានស្នើបន្ថែមនូវគោលការណ៍ ពីរទៀត គឺពិពិធកម្ម និងការគោរពអធិបតេយ្យភាព ដែលជាសសរស្តម្ភដ៏សំខាន់នៃសន្តិភាព និងវិបុលភាពសកលលោក៕