ចិន ៖ អ្នកលក់ និងអ្នកប្រើប្រាស់ នៅទីក្រុងប៉េកាំង បានសម្តែងការព្រួយបារម្ភ អំពីការឡើងថ្លៃសាច់ជ្រូក នៅប្រទេសចិននាពេលថ្មីៗនេះ។
តម្លៃបានធ្លាក់ចុះបន្តិចកាលពីសប្តាហ៍មុន ប៉ុន្តែនៅតែមានតំលៃខ្ពស់ សម្រាប់មនុស្សមួយចំនួននៅក្នុងវិស័យនេះរយះពេលប៉ុន្មានខែ បន្ទាប់ពីការរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក បានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ សម្រាប់អ្នកផលិតសាច់ជ្រូកកំពូលរបស់ពិភពលោក។ ទីក្រុងប៉េកាំងនិយាយថា ផលិតផលសាច់ជ្រូកបានធ្លាក់ចុះ ៤១% ចាប់តាំងពីមួយឆ្នាំមុន ឬជិត ២០០ លានក្បាល ហើយអ្នកវិភាគនិយាយថា ទិន្នផលសាច់ជ្រូកនឹងធ្លាក់ចុះប្រហែលមួយភាគបួន ឬ ១៣ លានតោននៅឆ្នាំនេះ។
ការឡើងថ្លៃនេះ គឺជាដំណឹងល្អសម្រាប់អ្នកផលិត និងកសិករ ដែលអាច បញ្ចេញជ្រូក របស់ពួកគេលក់បាន ប៉ុន្តែវាជាដំណឹងអាក្រក់ សម្រាប់អ្នកដែលនៅខាងអតិថិជន។ លោកហ្សូ ហ្សេនយ៉ុង អ្នកស្រាវជ្រាវនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន បានលើកឡើងថា ការប្រើប្រាស់សាច់ជ្រូក បានធ្លាក់ចុះប្រហែល ៣០% ចាប់តាំងពីខែតុលាដោយសារតែតម្លៃខ្ពស់។
នៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍របស់ខ្លួន បង្ហាញថា ទីផ្សាសាច់លក់ដុំដ៏សំខាន់របស់ទីក្រុងប៉េកាំង លោកស៊ីនហ្វាឌី បាននិយាយថា សាច់ជ្រូកប្រហែលជា ១០ ភាគរយ ហើយពេលខ្លះដល់ទៅ ២០ ភាគរយ ត្រូវបានបញ្ជូនទៅទីសត្តឃាតវិញ ដោយ សារមិនអាចលក់ចេញបាន ព្រោះតែតម្លៃខ្ពស់។
នៅក្នុងខែតុលា តម្លៃសាច់ជ្រូក បានកើនឡើង ដល់ ៥៣.៧៩ យ័ន ស្មើនឹង៧.៦៩ ដុល្លារ ក្នុងមួយគីឡូក្រាម ដែលកើនឡើង ១៨៨% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែបានធ្លាក់ចុះវិញ នៅចុងខែតុលា ដល់ត្រឹម ៥០ យ័ន នៅខែវិច្ឆិកា៕