ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តដឹកខ្សាច់មួយគ្រឿង កិន បែកក្បាលស្លាប់នៅកន្លែង ខណះពេល ដែលជិះម៉ូតូ រអិលប្រេងម៉ាស៊ីនដួលខ្ទេចចូលក្រោមកង់ រថយន្ត។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ លេខ 1800 ក្នុងភូមិ ទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។បន្ទាប់ពីកិនមនុស្សស្លាប់ អ្នកបើកបរ បានឈប់រថយន្តរត់ គេចខខ្លួន បាត់។
ជនរងគ្រោះ ត្រូវបាននគរបាលអោយដឹងថាមាន ឈ្មោះ ឃាង ចំរើន អាយុ ២៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន មានលំនៅស្នាក់នៅបុរី វិមានភ្នំពេញក្នុង សង្កាត់ច្រាំង ចំរេះទី១ ខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាក VARIO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HU.8547
ត្រូវរថយន្តកិនបែកក្បាលស្លាប់នៅកន្លែង។ចំណែករថយន្ត ដឹកខ្សាច់ម៉ាក KIA ពណ៌ខៀវ ពាកស្លាកលេខព្រះសីហនុ2A.4273 អ្នកបើកបរ បានគេចខ្លួនបាត់។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសរងគ្រោះ បានជិះម៉ូតូម៉ាក VARIO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HU. 8547មួយគ្រឿង ធ្វើដំណើរតាមផ្លូវ 1800 ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅធ្វើការ។នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុក៍បានរអិលប្រេងម៉ាស៊ីនដែលគេជ្រុះបែកកំពប់ហូរពេញផ្លូវ បណ្តាលអោយដួលបោកលើថ្នល់។
តាមសាក្សីបានអោយដឹងទៀតថា នៅពេលដួល គេឃើញ ជនរងគ្រោះ បានរមៀលលើផ្លូវមេតុង គាប់ជូនមានរថយន្តដឹកខ្សាច់មួយគ្រឿងខាងលើ បើកបរស្របគ្នា មកដល់កិនចំក្បាលបែកស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័មតែម្តង។បន្ទាប់ពីកិនមនុស្សស្លាប់រថយន្តក៍បានបើកគេច បានប្រមាណជា ២០០ម៉ែត្រក៍បានឈប់រត់គេចខ្លួនបាត់ស្រមោល។
សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។រថយន្ត និងម៉ូតូត្រូវបាននគរបាលចុះមកវាស់វែងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លួវច្បាប់៕