កម្ពុជាមានអ្នកស្លាប់លើសពី៤០នាក់ក្នុងមួយថ្ងៃៗ បង្កឡើងដោយថ្នាំជក់

ភ្នំពេញ ៖ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងអង្គការសុខភាពពិភពលោក បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥,០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែlបង្ក ដោយការប្រើប្រាស់ផលិតផលថ្នាំជក់ ហើយក្នុងមួយថ្ងៃៗ មានអ្នកស្លាប់ប្រមាណលើសពី ៤០នាក់។ ជំងឺទាំងនោះរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។

ទន្ទឹមនោះការប្រើប្រាស់ផលិតផលថ្នាំជក់បណ្តាលឱ្យខាតបង់ថវិកា៦៤៩លានដុល្លារ ក្នុងមួយឆ្នាំ ដែលស្មើនឹង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រជាជនកម្ពុជា។ ក្នុងនោះ៥៨៤លានដុល្លារ បណ្តាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច និង៦៥លានដុល្លារ លើការចំណាយព្យាបាលជំងឺដែលបង្កដោយការជក់បារី៕