លោក ជា សុផារ៉ា សម្រេចផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល

ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបញ្ចប់ភារកិច្ចលោក លឹម ចាន់សូភី ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដោយចាត់ឱ្យមកបម្រើការងារនៅនាយកដ្ឋានអភិរក្សសុរិយោដីចំណុះអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានសម្រេចតែងតាំងលោក សុក កាន់ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល ជំនួសលោក លឹម ចាន់សូភី៕

សូមអានប្រកាសខាងក្រោម៖