ប៉េកាំង ៖ គណៈកម្មការសុខាភិបាលចិនបានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុស COVID-19 ឬកូរ៉ូណាថ្មីនៅប្រទេសចិនបានកើនឡើងដល់១៧០០នាក់ហើយ ខណៈមនុស្សយ៉ាងហោចណាស់ចំនួន ៧០.៤០០ នាក់បានឆ្លងជំងឺនេះនៅទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន CNA។
របាយការប្រចាំថ្ងៃរបស់គណៈកម្មាធិការសុខាភិបាល ពេញមួយថ្ងៃអាទិត្យម្សិលមិញមានមនុស្សចំនួន១០០នាក់បន្ថែមទៀតស្លាប់នៅក្នុងខេត្តហ៊ូប៉ីដែលជាតំបន់រងការផ្ទុះឡើងនៃវីរុសនេះ ខណៈករណីឆ្លងថ្មីមានចំនួន១.៩៣៣ ដែលបានធ្វើឲ្យកើនដល់៧០.៤០០នាក់នៅទូទាំងប្រទេសចិន៕