កម្ពុជាបិទទិដ្ឋាការជនបរទេសមកពីអ៊ីរ៉ង់មួយទៀត ដើម្បីទប់ស្កាត់ covid 19

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាជូនដំណឹងនៅថ្ងៃនេះថា «នាពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេស មានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់បន្ទាន់នូវ ការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងប្រទេសកម្ពុជា។

ដូចនេះ ក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៉ីរ៉ង់ចូលមកប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ បន្ថែមលើប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដែលចេញប្រកាសថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០រួចមហើយ»។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ៕