រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានផ្ញើលិខិតជូនទៅអភិបាលរាជធានី-ខេត្ត ណែនាំឲ្យបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺ Covid-19 នៅរាជធានី-ខេត្ត ដើម្បីឆ្លើយតបប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺនេះ ខណៈនៅព្រឹកថ្ងៃទី១៧ ខែមីនា នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញចំនួន ១២ករណីបន្ថែមទៀត និងកំពុងរៀបចំដាក់នៅដោយឡែក ដើម្បីពិនិត្យតាមដានសុខភាព៕
គួរជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមីនា នេះ កម្ពុជាបានរកឃើញ១២ករណីហើយនៃការឆ្លង COVID-19 រួមមាន បុរសចិនម្នាក់ បុរសខ្មែរ២នាក់ និងបុរសខ្មែរ-អិស្លាម ២នាក់ បុរសបារាំងម្នាក់ ទារកបារាំងម្នាក់ បុរសអង់គ្លេសម្នាក់ ស្ត្រីអង់គ្លេស២នាក់ បុរសកាណាម្នាក់ និង បុរសប៊ែលហ្សិកម្នាក់។ បុរសចិន បានជាសះស្បើយវិញ៕