ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០នេះ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែទៅបញ្ចុះនៅស្រុកកំណើតស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បន្ទាប់ពីបានតម្កល់ធ្វើពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរអស់រយៈពេលពេល២យប់៣ថ្ងៃនៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ ។
ពិធីដង្ហែសពប្រកបដោយភាពក្តុកក្តួល និងសោកសៅត្រូវបានធ្វើឡើងទៅតាមបែបបទព្រណៃណីព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តឧទ្ទិសកុសលពីកុសលពីសំណាក់ព្រះសង្ឃ។ ក្រៅពីក្រុមគ្រួសារសាច់ញាតិ និងកូនចៅហើយនោះ ពិធីដង្ហែសពក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជការខ្មែរផងដែរ។
សូមជម្រាបថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាបានទទួលមរណភាព នៅវេលាម៉ោង ២ និង១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ៕