ថ្ងៃម្សិលមិញ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស៩៣០គ្រឿង នៅទូទាំងប្រទេស

ភ្នំពេញ ៖ ពេញ១ថ្ងៃ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន៩៣០គ្រឿង ក្នុងនោះមានម៉ូតូ៥៩៨គ្រឿង និងរថយន្ត ៣៣២គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ស្លាកលេខជាដើម។

បើសរុបយានយន្តល្មើសទាំងរយៈពេល៦ថ្ងៃ (ថ្ងៃទី០១-០៦ ខែឧសភា) មានចំនួន១២,៤៤១គ្រឿង ក្នុងនោះម៉ូតូចំនួន៩,៣៥៧គ្រឿង និងរថយន្ត៣,០៨៤គ្រឿង៕