ខេត្តព្រះសីហនុ ៖ នៅចំណុចផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៦+០០ ដល់ ២២២+៧០០ នឹងមានការសាងសង់ផ្លូវក្រោមដី២កន្លែង សម្រាប់ប្រជាជនឆ្លងកាត់ ពោលគឺមិនធ្វើស្ពានអាកាសដូចនៅរាជធានីភ្នំពេញ និងខេត្តផ្សេងទៀតនោះទេ។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក «ប្រជាជន ខេត្តព្រះសីហនុ» កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
កងវិស្វកម្មតេជោ ហ៊ុនសែន សៀមរាប ដែលដឹកនាំបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៍ផ្កាយមាស៤ ខេង សុមេធ ជាអ្នកទទួលបន្ទុកស្ថាបនាផ្លូវក្រោមដីនេះ។ ក្នុងការសាងសង់នេះ លក្ខណៈបច្ចេកទេស ត្រូវបានត្រួតពិនិត្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានលោក នូ វឌ្ឍនៈអនុរដ្ឋលេខាធិការក្រសួងជាអ្នកដឹកនាំរួម៕