ថ្ងៃនេះ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦.៥លាននាក់ ស្លាប់ជិត ៣៩ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៥៦១,៧៩២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៨៦,៧៧៩នាក់ និងជាសះស្បើយឡើងវិញ ៣,១៥៨,២៤២នាក់។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៩០១,៥២៧នាក់ ស្លាប់ចំនួន ១០៩,១៤០នាក់ និងជាសះស្បើយចំនួន ៦៨៥,៦៤៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៥៨៣,៩៨០នាក់ ស្លាប់ចំនួន ៣២,៥៤៧នាក់ និងជាសះស្បើយ ២៦៦,១៣២នាក់៕