ស្រះកែវ ៖ សមត្ថកិច្ចថៃ បានចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ ដោយសារមេខ្យល់នៅខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា។ នេះយោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុករបស់ថៃ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នេះ។
សារព័ត៌មានថៃ រាយការណ៍ថា នៅស្រុក តាបព្រះយ៉ា ខេត្តស្រះកែវ កងកម្លាំងទាហានឈុតខ្មៅ សហការជាមួយតម្រួតការពារព្រំដែនទី១២ តម្រួតអន្តោប្រវេសន៍ខេត្តស្រះកែវ រួមគ្នាល្បាតត្រួតពិនិត្យក្នុងតំបន់ទទួលខុសត្រូវ ដើម្បីទប់ស្កាត់ បង្រ្កាប ការលបលួចចូលប្រទេសរបស់ពលករបរទេស នៅក្នុងភូមិសាស្រ្តស្រុក នឹងទង្វើល្មើសច្បាប់តាមប្រកាសច្បាប់គ្រាអាសន្ន ថា ដោយបារម្ភនឹងការឆ្លងខូវីត-19 សមត្ថកិច្ចប្រតិបត្តិការរាយការណ៍ថា នៅវេលាម៉ោង១៥,៣០នាទី ថ្ងៃទី២ ខែមិថុនា ២០២០កន្លងមក សមត្ថកិច្ចបានចាប់ខ្លួនពលករខ្មែរចំនួន៩នាក់ ក្នុងនោះប្រុស៦នាក់ ស្រី២នាក់ អ្នកបើករថយន្តម្នាក់ ក៏បាននាំខ្លួនទៅសាកសួរ ទើបដឹងថា ក្រុមពលករខាងលើ មានឈ្មោះ ចៀក សាក់រើន អាយុ៣២ឆ្នាំ ជាមេខ្យល់នាំផ្លូវ នៅលើដងផ្លូវហ៊ួរ ហ ឃុំហ៊ួរហ ស្រុកទីរួមខេត្ត ឈុនបុរី ប្រើរថយន្តប៊ិកអាប់ ម៉ាកអ៊ី ស៊ូស៊ុ ព៌ណស ពាក់ស្លាកលេខกฉ-6785 ស្រះកែវ ទៅទទួលពលករនៅឯវត្តណង ចាន់ ដោយមករង់ចាំទទួលពលករនៅវត្តខាងលើ តាំងពីម៉ោង០៣,៣០នាទី ណាត់ទទួលឡើងរថយន្តវេលាម៉ោង០៤,៣០នាទី ។
សូមបញ្ជាក់ថា ក្រោយចាប់ខ្លួនក្រុមពលករដែលជិះរថយន្តដល់ប៉ុស្ត៍ត្រួតពិនិត្យ ក្នុងភូមិ សុខ សំរាន ឃុំណង វែង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទនាំពលករបរទេស ព្រមទាំងទទួលសារភាពថា ទទួលប្រាក់ឈ្នួលក្នុងម្នាក់២,០០០បាត ដែលពលករទាំងអស់រួមមានឈ្មោ៖
១-សេត សេង ប្រុស អាយុ២៩ឆ្នាំ
២-ធឿន ថន ប្រុស អាយុ៣១ឆ្នាំ អ្នកទាំង២ទៅធ្វើការនៅខេត្តឈុន បុរី។
៣-ចន ចៅ ប្រុស អាយុ២២ឆ្នាំ ជាអ្នកប្រដាល់ សាក់ ម៉េត អ្នកប្រដាល់ថៃ ប្រើឈ្មោះថា ចាន់ ចាវ
៤- លុន អុក ប្រុស អាយុ២៧ឆ្នាំ
៥- វុន សីហា ប្រុស អាយុ១៨ឆ្នាំ
៦-ឡយ អ៊ីម ប្រុស អាយុ២៩ឆ្នាំ
៧- វុន ចន្ថា ស្រី អាយុ២០ឆ្នាំ
៨-អ៊ុក ឡត ស្រី អាយុ១៩ឆ្នាំ អ្នកអស់គ្នាទៅធ្វើការកន្លែងសាងសង់ នៅរ៉ាំង ស៊ីត ខេត្តប៉ះធុម ថានី ជនត្រូវចោទទទួលសារភាពថា នឹងត្រូវឲ្យលុយថ្លៃឈ្នួលក្នុងម្នាក់២,០០០បាតទៀតទើបនាំទៅដល់គោលដៅ។
ពាក់ពន្ធ័នឹងពលករខ្មែរដែលលួចចូលប្រទេសថៃដោយខុសច្បាប់ខាងលើ មានការលើកឡើងថា សមត្ថកិច្ចខ្មែរឈរជើងតាមបន្ទាត់ព្រំដែនគិតតែពីបើកផ្លូវឲ្យចូល រីឯសមត្ថកិច្ចថៃគិតតែពីចាប់ៗ ស្ទើរៀងរាល់ថ្ងៃ៕