ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិនបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៥ករណីបន្ថែមទៀត កាលពីម្សិលមិញ បើប្រៀបធៀបទៅនឹងពីថ្ងៃមុនគឺមានតែ៣ករណីប៉ុណ្ណោះ។ នេះបើយោងតាមប្រភពពី CNA។
គណៈកម្មាធិការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើទាំងអស់ គឺ៣ករណីជាប្រភេទករណីនាំចូល និង២ករណីត្រូវបានរាយការណ៍នៅទីក្រុងប៉េកាំង និងមិនមានអ្នកស្លាប់ថ្មីទេ។
ប្រទេសចិនក៏បានរាយការណ៍អំពីអ្នកជំងឺមិនបញ្ចេញរោគសញ្ញាថ្មីចំនួន៤ករណីគឺធ្លាក់ចុះពី២ថ្ងៃមុន។ របាយការណ៍បាននិយាយថាគិតត្រឹមថ្ងៃទី ២ ខែកក្កដាប្រទេសចិនដីគោកមានករណីឆ្លងវីរុសកូរ៉ូណាសរុប៨៣.៥៤២ ដែលត្រូវបានបញ្ជាក់។ ចំនួនអ្នកស្លាប់នៅចិនដោយសារវីរុសនេះមានចំនួន ៤.៦៣៤ នាក់៕