បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២,៣៧៧,៥៤៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៥៦,៦៦៩នាក់ និងជាសះស្បើយឡើងវិញ ៧,១៨១,០៩៧នាក់។
គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,២១៩,៧៨០នាក់ ស្លាប់ចំនួន ១៣៥,៩១៥នាក់ និងជាសះស្បើយចំនួន ១,៤២៦,១៧០នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៧៥៩,១០៣នាក់ ស្លាប់ចំនួន ៦៩,២៥៤នាក់ និងជាសះស្បើយ ១,១៥២,៤៦៧នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៧៩៤,៨៥៥នាក់ ស្លាប់ ២១,៦២៣នាក់ និងជាសះស្បើយ ៤៩៥,៩៦០នាក់៕