ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២.៦លាននាក់ ស្លាប់ជាង ៥៦ម៉ឺននាក់

04 June 2020, Brazil, Manaus: View into the intensive care unit of the Gilberto Novaes Municipal Field Hospital. The field hospital was set up in a school and has 180 beds, 38 of which are intensive care beds. Photo: Lucas Silva/dpa (Photo by Lucas Silva/picture alliance via Getty Images)

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២,៦១៤,០៤៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៦១,៩៨០នាក់ និងជាសះស្បើយឡើងវិញ ៧,៣១៩,៤៤០នាក់។

គេហទំព័រដដែល បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,២៩១,១២៧នាក់ ស្លាប់ចំនួន ១៣៦,៦៤៥នាក់ និងជាសះស្បើយចំនួន ១,៤៥៤,២៨៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៨០៤,៣៣៨នាក់ ស្លាប់ចំនួន ៧០,៥២៤នាក់ និងជាសះស្បើយ ១,១៨៥,៥៩៦នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៨២២,៥៧០នាក់ ស្លាប់ ២២,១៤៤នាក់ និងជាសះស្បើយ ៥១៦,២០៦នាក់៕