ប៉ូលិស​ស័​ក្ដ​៤​កន្លះ​ម្នាក់ស្លាប់នៅហ្នឹងកន្លែង ដោយសារ​បើករថយន្ត​បុក​ជញ្ជាំង​ឃ្លាំង

​ភ្នំពេញ ៖ បុរស​ជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ស​ក្កិ​៤​កន្លះ​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អធម បន្ទាប់ពី​បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយក៏​រេ​ចង្កូត​ទៅបុក​ជ​ញ្ជាំ​ឃ្លាំង ពេញទំហឹង​កាលពី​វេលា​ម៉ោង ១​និង ១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​បេតុង​លេខ​១៨០០ ត្រង់ចំណុច​ក្បែរ​នឹង​ប៉ុស្តិ៍​ទួល​សង្កែ​២ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

​តាម​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ ពក ភិរម្យ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ មន្ត្រីប៉ូលិស នៅ​ក្រសួងមហាផ្ទៃ ពាក់​ស័​ក្ដ ៤​កន្លះ ស្នាក់នៅ​ម្តុំ​ឈូក​វ៉ា សង្កាត់​គោក​ឃ្លៀង​​ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅឯ​ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​តាម​ព័ត៌មាន​ទទួលបាន​គឺ​មុនដំបូង​គេ​ឃើញ បុរស​ជនរងគ្រោះ​បើករថយន្ត​មួយគ្រឿង​ម៉ាក ISUZU MU-X ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2AY-2722 ធ្វើដំណើរ​ពី​លិចទៅ​កើត តាម​បណ្តោយ​ផ្លូវ​បេតុង​១៨០០​។​​លុះ​មកដល់​ចំណុចកើតហេតុ ដោយសារ​រថយន្ត​បើក​លឿន​ពេក ហើយ​ស្ថានភាព​ផ្លូវ​រាង​កាង​ផង​នោះ ទើប​បួង​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុក​ផ្ទប់​នឹង​ជញ្ជាំង​ឃ្លាំង បណ្តាល​ឲ្យ​ខ្ទា​ច​៥​ម៉ែត រង​ការខូចខាត​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ខាងមុខ​ផ្នែក​ខាងឆ្វេង​រថយន្ត បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ភ្លាមៗ នៅក្នុង​រថយន្ត​តែម្ដង៕