ភ្នំពេញ ៖ វិរសិល្បករជើងចាស់ដ៏មានទេពកោសល្យ និងល្បីឈ្មោះក្នុងវិស័យសិល្បៈនៅកម្ពុជាលោក ព្រឹទ្ធាចារ្យ ព្រីង សាឃន ដែលត្រូវបានគេស្គាល់តាមរយៈនៃការសម្តែងជាតួអង្គ « តាជូជក់ » ក្នុងយីកេរ រឿងព្រះមហាវេសន្តរជាតកនោះបានទទួលមរណភាព ក្នុងវ័យជាង៨០ឆ្នាំ ដោយរោគាពាធ។
តាមព័ត៌មានទទួលបានវរសិល្បករជើងចាស់ដ៏ល្បីល្បាញរូបនោះបានទទួលមរណភាពនៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ហើយ ខណៈនៅវេលាម៉ោង ៩ព្រឹកនេះ សាច់ញាតិ និងក្រុមគ្រួសារ យកសពរបស់លោក ព្រឹទ្ធាចារ្យទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្ត ឫស្សីស្រស់ រាជធានីភ្នំពេញ។
មរណភាពវរសិល្បករជើងចាស់រូបនោះគឺជាការបាត់បង់ធនធានមនុស្សផ្នែកវិស័យសិល្បៈនៅ កម្ពុជាដែលគ្រប់គ្នាសូមសម្តែងនូវការសោកស្តាយនិងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារនៃសព ហើយបួងសួងសូមវិញ្ញាណក្ខន្ធ័លោកទៅកាន់សុគតិភព៕